ភីចធី សាខាថ្មីត្រូវបានបើកសម្ភោធយ៉ាងអធឹកអធម

0

កាលពីថ្ងៃទី 1 វិច្ឆិកា ឆ្នាំ 2020 មុននេះ សាខា ភីចធីថ្មីដែលជាសាខាទី6 របស់ក្រុមហ៊ុន ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ 187 ក្បែរសាលា អាឡឺយ៉ងហ្វ្រង់សេ បានបើកសម្ភោធយ៉ាងអធឹកអធម ដោយមានវត្តមានសិល្បករសិល្បការិនី និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។ នេះជាសាខាថ្មីមួយរបស់ ភីចធី ខេមបូឌា បន្ទាប់ពីប្រេនល្បីឈ្មោះនៅទីក្រុងហុកុងមួយនេះ បោះជំហានចូលទីផ្សារកម្ពុជា។

លោក តាត លីណេ និងអ្នកនាង ហេង សោភា ដែលជាម្ចាស់សាខាមួយនេះផ្ទាល់បានថ្លែងបញ្ជាក់ថា ខ្លួនបានចាប់អារម្មណ៍ទិញប្រេនឆាយ បើកហាងមួយនេះ គឺដោយសារតែមើលឃើញពីទីផ្សារបស់ភីចធី កាន់តែទទួលបាននូវកាតចាប់អារម្មណ៍ពីអតិថិជន ជាពិសេសលើផលិតផលទឹកផ្លែឈើស្រស់ដែលមានរសជាតិដើមប្លែកៗជាច្រើនប្រភេទនិងរសជាតិច្រើនមុខដែលផលិតតាមស្តង់ដា សុវត្ថិភាពចំណីអាហារ និងជាឱកាសដើម្បីបានជួយថែរក្សាសុខភាពរបស់អតិថិជនទាំងចាស់ទាំងក្មេងផងដែ ដែលធ្វើឱ្យប្រេនភេសជ្ជៈមួយនេះមិនពិបាកក្នុងការប្រកួតប្រជែងទីផ្សា។ អ្វីដែលពិសេសនោះគឺក៏ស្របគ្នាជាមួយនឹងទីតាំងដែលបើកដំណើរការនេះក៏ស្ថិតនៅទីប្រជុំជននិងក្បែរសាលារៀនផង ដែលជាតំបន់ដែលសិស្សៗសាលាក៏និយមជាមួយនឹងប្រភេទជាភេសជ្ជៈ ទើបធ្វើឱ្យអ្នកនាង និង ស្វាមី សម្រេចចិត្តបោះទុនដល់រាប់ម៉ឺនដុល្លា ដើម្បីបើកដំណើរការអាជីវកម្មមួយនេះ។

អ្នកនាងក៏បានថ្លែងបញ្ជាក់ថា ហេតុផលនៃការសម្រេចចិត្តបើកសម្ភោធកាត់ខ្សែរបូរចំថ្ងៃ 1 ខែវិច្ឆិកា នេះគឺដោយសារតែត្រូវចំនឹងថ្ងៃហុងស៊ុយរបស់ខ្លួនផ្ទាល់តែម្ដង ក៏ដូចជាដើម្បីឱ្យចំថ្ងៃដំបូងនៃដើមខែវិច្ឆិកា។ អ្នកនាងបានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះភ្ញៀវកិត្តិយសជាពិសេសភ្ញៀវសិល្បករសិល្បការិនីដែលបានមកជួយញ៉ំាងពិធីឱ្យមានភាពអធឹកអធម ស្របពេលដែលហាងទាំងមូលក៏មានប្រូម៉ូហ្សិនពិសេសមួយចំនួននៅថ្ងៃបើកសម្ភោធនោះផង។ ក្នុងនោះផងដែរ សិល្បករសិល្បការិនីដែលបានបង្ហាញវត្តមានក៏បានបង្ហាញនូវការចាប់អារម្មណ៍ចំពោះវត្តមាននៃហាងនោះផងដែរ ដោយម្នាក់ៗយល់ថា នេះជាទីតាំងដែលអំណោយផលបំផុត សម្រាប់ហាង ភីចធី ក្នុងការទាក់ទាញនូវអតិថិជន។

គួរបញ្ជាក់ផងដែរថា សិល្បករសិល្បការិនីដែលបានបង្ហាញខ្លួនចូលរួមបើកសម្ភោធហាងនោះរួម អ្នកនាង សុខ សោម៉ាវត្តី, ពិធីការិនី អ្នកនាង ស៉ឹម សូលិកា, ពិធីការិនី កញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន ពិធីការិនី , កញ្ញា កែវ ផល្លិកា ពិធីការិនី, កញ្ញា ពិន ទេពី ពិធីការិនី, កញ្ញា ណា សាឌី ពិធីការិនី, លោក ជួប សុភ័ក្រ ពិធីករ, លោក អេង ឬទ្ធី ពិធីករ, លោក ប៉ែន ចំរ៉ុង ពិធីករ, លោក ហេង ពិទូ តារាចម្រៀង, លោក វណ្ណា ពិសិដ្ឋ តារាចម្រៀង, លោក ទិត្យ វិច្ឆិកា តារាចម្រៀង, លោក សាន ផានិត តារាចម្រៀង, លោក ថៃ នរពិទូ តារាសម្ដែង, កញ្ញា រចនា វ៉ាឌី តារាសម្ដែង, កញ្ញា អ៉ឹង និមល តារាមូឌែល, កញ្ញា ឃឹម ចរិយា ពិធីការិនី, លោក រតនៈ វិសិដ្ឋ តារាសម្ដែង និងតារាប្រុសស្រីជាច្រើនរូបទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here