កីឡាករ នូវ សុខនី ប្រកួតមិនអស់ចិត្តព្រោះភ្លាត់សន្លប់ទឹកទី២

0

ការប្រកួតកីឡាប្រដាល់ នៅសង្វៀនប៉ុស្តី៍លេខ៥ ពេលនេះឃើញថា បានប្រព្រឹត្តទៅយ៉ាងរលូនជាថ្មីទៀតដោយមានគូប្រកួតសុទ្ឋតែពិសេសគួរអោយចង់ទស្សនា។ទាំងគូបើកឆាក និងគូពានរង្វាន់ឃើញថាមានវិធីប្រកួតគួរអោយទាក់ចិត្ត វៃសន្ឋាប់មិនដក់ដៃ បង្កើតបរិយាកាសហោកញ្ជៀវពីសំណាក់មហាជជទស្សនាយ៉ាងខ្លាំង។

នេះជាការប្រកួតប្រដាល់ជ្រើសរើសជើងឯកសែលកាតឆាំពានដែលបានរៀបចំឡើងរាល់សប្តាហ៍ហើយនាថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២០ នេះនាសង្វៀនប៉ុស្តី៍លេខ៥ព្រែកកំពឹសក៏ចូលរួមប្រកួតពីសំណាក់គូដណ្តើមពានផងដែរ។ ដោយឡែកគូប្រយុទ្ឋបើកឆាកឃើញថាមានការ ប្រកួតយ៉ាងសន្ឋាប់ពេញរេញប្រដាល់។ បង្គោលក្រហម កីឡាករ ធន់ អៀមឡេងមកពីក្លិប សមាគមកីឡាប្រដាល់កងយោពលខេមរភូមិន្ទប្រកួតជាមួយបង្គោលខៀវ នូវ សុខនី មកពីក្លិប រាជសីហន៍ខេត្តរតនៈគីរី។

ការប្រកួតឃើញមួយគូបើកឆាកនេះ គឺជាពន្លកកីឡាករដែលមកប៉ះគ្នាអ្វីដែលសាហាវនោះ ម្នាក់ៗវាយគ្នាពេញដោយកម្លាំងពិតជាសមគោស្ទាវមែន។ បង្គោលក្រហមក៏មានផ្លែចេញដាល់លើដៃគូបានល្អ។ឯខៀវក៏វាយទៅវិញមិននៅស្ងៀមនោះទេ។ពោលផាំងទៅផាំងមក មិនអោយអ្នកទស្សនាខកចិត្ត។ជារឿងសោកស្តាយ បង្គោលខៀវភ្លាត់ត្រូវ ដៃគូអុកបណ្តាលអោយឆ្អុលសន្លប់ ក្រោកលេងរួច។ ត្រឹមទឹកទី២ សុខនីស្តាយហើយខ្លួនថាមិនអស់ចិត្តឡើយពេលស៊យបែបនេះ។ សុខនីនឹងប្រឹងហាត់បន្តទៀតដោយខំអោយល្អដើម្បីសម្ញែងជើងខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here