កាលពីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០នេះ យោងតាមការបង្ហោះរបស់គណនីហ្វេកប៊ុករបស់គ្រូបង្វឹកប្រដាល់គុណខ្មែរ លោក អេភូថង បានបង្ហាញនូវរូបថតមួយសន្លឹករបស់លោកនិងប្អូនប្រុសអង្គុយអមសងខាងសពម្ដាយរបស់លោកដោយភ្ជាប់ជាមួយនឹងសារខ្លីដ៏គួរឱ្យសង្វេគថា « ម្ដាយខ្ញុំបានទៅចោលខ្ញុំហើយ 😭😭😭😭😭😭»។

យ៉ាងណាក្ដីតាមរយៈរូបថតមួយសន្លឹកនេះលោកមិនទាន់បានបញ្ចាក់នៅឡើយទេថា ម្ដាយរបស់លោកទទួលអនិច្ចកម្មដោយសារអ្វីនោះឡើយ។ តាមរយៈសារខ្លីនេះគឺជាការផ្ដល់ដំណឹងមរណៈទុក្ខរបស់ម្ដាយលោកជូនទៅដល់បងប្អូន សាច់ញាតិ និងអ្នកគាំទ្រឱ្យបានដឹងអំពីដំណឹងដ៏ក្រៀមក្រំមួយនេះ។

យ៉ាងណាមិញ ក៏ឃើញមានមិត្តរួមអាជីព និងបណ្ដាហ្វេនៗជាច្រើនរបស់អតីតអ្នកប្រដាល់គុណខ្មែរដ៏ល្បីរូបនេះ បង្ហោះសាររំលែកទុក្ខ និងលើកទឹកចិត្តដល់លោកជាហូរហែរផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here