ប៉ះគ្នាលើកដំបូង ក្រុមតារាមហាហង្ស លុតក្រុមពែកមី 5-2

0

នៅក្នុងវិស័យតារា ក្រុមបាល់ទាត់មហាហង្សដែលមានឈ្មោះជាផ្លូវការថា Mahahang All Stars FC និងក្រុមរបស់លោកពែកមី ដែលមានឈ្មោះថា Pekmi FC គឺជាក្រុមបាល់ទាត់ដែលមានកេរ្តិ៍ឈ្មោះសំលេង ដោយមានប្រវត្តិយកឈ្នះលើក្រុមជាច្រើន។ ប៉ុន្តែក្រុមតារាទាំងពីរក្រុមមិនធ្លាប់ជួបគ្នានោះទេ បើទៅជាមានព័ត៌មានថាក្រុមលោកពែកមី ប៉ងចង់ប្រកួតជាមួយក្រុមនេះតាំងពី២ឆ្នាំមុន។ ដូច្នេះទើបជំនួបប៉ះគ្នាកាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ មុននេះ នៅតារាងក្នុងវិទ្យាល័យឥន្រ្ទទេវី បានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមខ្លាំងពែកមី ដែលល្បីជាយូរមកហើយ បែរជាបញ្ចប់លទ្ធផលដោយ៥ទល់២ ទាំងមិនគួរអោយជឿ។

យោងតាមការបង្ហោះរបស់លោក ពែកមី បានបង្ហោះថា “ថ្ងៃនចាញ់ក្រុមហាហង្ស ត្រូវមួយកែងប៉ោងភ្នែកទៀត”។ ងាកទៅមើលផេករបស់ផលិតកម្មមហាហង្ស ក៏បង្ហាញពីការអបអរសាទរចំពោះជ័យជម្នះរបស់ខ្លួនលើក្រុមពែកមី ដែលជាក្រុមខ្លាំង និងស្ទើរតែក្លាយជាក្រុមអាជីព ដោយសារតែមានកីឡាករខ្លាំងៗនៅក្នុងនោះផងដែរ។ ប្រភពពីអ្នកទស្សនា បានទម្លាយមកថា មុនបញ្ចប់ការប្រកួត ក្រុមទាំងពីរមិនត្រឹមតែប្រឹងស្វិតស្វាញក្នុងការស្វែងរកគ្រាប់បាល់ប៉ុណ្ណោះទេ តែក៏មានការប៉ះទង្កិចគ្នាតិចតួចផងដែរ។

លោក អ៊ិន សុភិន មិនទាន់អាចសការបកស្រាយបន្ថែមលើជ័យជម្នះនេះទេ ប៉ុន្តែគេមើលឃើញថា ឱកាសយកឈ្នះលើក្រុមពែកមី គឺការបង្កើនមុខមាត់កាន់តែខ្លាំងរបស់ក្រុមនេះ បន្ទាប់ពីក្រុមមហាហង្សបានប្រមូលតារាអោយក្លាយជាកីឡាករ ហើយយកឈ្នះលើក្រុមជាច្រើននៅក្នុងវិស័យបាល់ទាត់។

យោងតាមការប្រកួតជាក់ស្ដែង ក្រុមទាំងពីរក៏ប៉ះគ្នាខុសបច្ចេកទេសខ្លះៗផងដែរ ខណៈដែលក្រុមមហាហង្សត្រូវគេកត់សម្គាល់ថា លេងត្រូវបច្ចេកទេសបានល្អ លើកលែងតែក្រុមពែកមី ដែលមានកីឡាករខ្លះលេងប្រើកម្លាំង ក្រោយពេលព្យាយាមតាមរកគ្រាប់បាល់មិនទាន់។ គូរក្រុមនេះ មិនដឹងថានឹងបើកឆាកប៉ះគ្នាជាលើកទី២ពេលណានោះទេ ប៉ុន្តែយោងតាមកីឡាករមួយរូបរបស់មហាហង្ស បានបញ្ជាក់ដោយមិនអោយដាក់ឈ្មោះថា ក្រុមមហាហង្សនឹងអាចមិនលែងជាមួយក្រុមពែកមីទៀតនោះទេ ដោយអះអាងថា ក្រុមពែកមីលេងប្រើកម្លាំងនៅអំឡុងនាទីជិតចប់ ធ្វើអោយកីឡាករខ្លះក្នុងក្រុមមហាហង្សអន់ចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here