ក្រុមមហាហង្ស បំបាក់ក្រុមឧកញ្ញ៉ាក្នុងលទ្ធផល 6-2

0


យោងតាមការបង្ហោះរបស់ លោក អ៊ិន សុភិន មេក្រុមបាល់ទាត់ Mohahang All Star បានប្រកាសនៅលើហ្វេសប៊ុកថា កក្រុមរបស់លោក ទទួលបានជ័យជម្នះនៅក្នុងការប្រកួតមួយប្រកួតទៀតហើយ ដោយបានយកឈ្នះលើក្រុម Khmer United A FC ដែលជាក្រុមរបស់លោកឧកញ៉ា ផ្នែកអចលនទ្រព្យមួយរូប រហូតដល់ ៦ ទល់ នឹង ២ ដែលលទ្ធផលនេះ កាន់តែធ្វើអោយក្រុមរបស់លោកកាន់តែមានការទទួលស្គាល់។ នេះជាលទ្ធផលឈ្នះ បន្ទាប់ពីក្រុមរបស់លោកក៏ឈ្នះលើក្រុមរបស់នាយពែកមី ដែលជាក្រុមខ្លាំងមួយផងដែរ។

លោក បាន សរសេរបង្ហោះ កាលពីល្ងាចថ្ងៃទី៨ កក្កដា ឆ្នាំ២០២០ថា “សូមសរសើរដល់ក្រុមយេីងដែលអាចយកឈ្នះលើក្រុមជេីងខ្លាំងមួយនេះគិតស្មានមិនដល់ Mohahang All Star FC 6-2 Khmer United A FC ក្នុង​វិស័យ​កីឡា​ពាក់​កណ្ដាល​អាជីព​អ្នកណាក៏ស្គាល់ក្រុមនេះដែរ​ អរគុណសំរាប់ការប្រកួតមិត្តភាពថ្ងៃនេះ 08 July 2020 អរគុណ​ជាពិសេស​ដល់បងប្រុស​ Kim Heang ដែលផ្ដល់ឱកាសអោយក្រុមខ្ញុំប្រកួតជាមួយដេីម្បីផ្លាស់ប្ដូរបទ​ពិសោធន៍​រវាងក្រុមទាំងពីរ”។

នៅលើហ្វេសប៊ុក ជាពិសេសអ្នកសិល្បៈ បានបង្ហាញការអបអរចំពោះ ក្រុមលោក អ៊ិន សុភិន យ៉ាងខ្លាំង ដែលបានយកឈ្នះលើក្រុមរបស់លោកឧកញ៉ា ល្បីឈ្មោះមួយនេះបានសម្រេច ក្នុងពេលដែលក្រុម Khmer United AFC ក៏មិនអន់ផងដែរ នាពេលកន្លងមក។

LEAVE A REPLY

Please enter your comment!
Please enter your name here