កាលពីព្រឹកថ្ងៃទី១០ ឧសភា ឆ្នាំ២០២១ នាបរិវេន សហព័ន្ឋកីឡាប្រដាល់ ស្ថិតក្នុងបរិវេណ ពហុកីឡាដ្ឋានស្តានចាស់ មានការ រៀបចំប្រគល់ជូន នូវអំណោយ មួយចំនួន ដល់កីឡាករទាំងអស់។ នោះជាការឧបត្ថម្ភដោយ ស្ថានីយ៍ទូរទស្សន៍ប៉ុស្តីលេខ៥ ដែលរមែងគិតគូពី សុខភាព កីឡាករមិនទុកចោល។

វត្តមានអ្នកចូលរួម មានលោកតែម មុឺន ប្រធានសហព័ន្ឋកីឡាប្រដាល់ លោក មុនីប្រធានគ្រប់គ្រងទូទៅរបស់ប៉ុស្តិ៍លេខ៥ អ្នកនាងរស់ សុម៉ាឡែន ប្រធានទីផ្សារប៉ុស្តីលេខ៥ លោកកណ្ណិកា អ្នកគ្រប់គ្រងកម្មវិធីប្រដាល់ របស់បំុស្តីលេខ៥ និងលោកស ងួនពិធីករ។ យ៉ាងណាការរៀបចំ ក៏មានការគោរព នូវការរក្សាគម្លាត រក្សា អនាម័យ មានការលាងជម្រះដៃ ដោយជែល ឬអាល់កុល ដោយមិន មានបរិយាកាសជួបជុំគ្នាច្រើនឡើយ។


ថ្នាំលាបរិតមានឈ្មោះថា Difelene Gel ចំនួន ១៨០០ទីប ៥ខែក្រោយទៀតនឹងមានថ្នាំរិតជូន ខាងក្រុមកីឡាករជាបន្តទៀត។ ថ្នាំលាបរិតនេះ ខាងក្រុមការងារ នឹងចែកជូនតាមផ្នែក ដល់កីឡាករទាំងអស់អោយ បានគ្រប់ៗគ្នា។ ពិសេសបានប្រើប្រាស់ ថ្នាំលាប រិតដ៍ល្អ ចំពេលដែល កីឡាករ កំពុងហ្វឹកហាត់ ត្រៀមការប្រកួតសុីហ្គេម។ នេះជាទឹកចិត្តរបស់ថ្នាក់ដឹកនាប៉ុស្តីលេខ៥ ដែលបានចំនាយ ប្រាក់ជាច្រើន ជូនការជួយកីឡាករ។

LEAVE A REPLY

Please enter your comment!
Please enter your name here