ស៊ន សៀវម៉ី ស្ងប់ស្ងាត់ពីបណ្ដាញសង្គម ក្រោយពរពោះកូនស្រី

0

មកទល់ពេលនេះ កីឡាការិនី អ្នកនាង ស៊ន សៀវម៉ី មិនទាន់ប្រកាសជាសាធារណៈនៅឡើយទេថា កូនក្នុងផ្ទះរបស់អ្នកនាង ជាកូនប្រុស ឬ កូនស្រី។ សូម្បីតែទូរស័ព្ទក៏អ្នកនាងកម្រកាន់ កម្រលើកឆ្លើយ ហើយសម្រាប់ការប្រើប្រាស់បណ្សាញសង្គមគឺកម្របង្ហោះពីសកម្មភាពថ្មីៗតែម្ដង។ តាំងពីពរពោះមកទល់ពេលនេះ គេឃើញអ្នកនាង បង្ហោះរួបតែ២ឬ បីដងអោយគត់ ខណៈដែលការបង្ហោះនីមួយៗ ក៏មានគំលាតគ្នាជាច្រើនសប្ដាហ៍។ អ្នកនាងទើបតែបង្ហោះរូបភាពពោះខ្ទាតធំរយៈពេលប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ ដោយអ្នកខំមិនជាច្រើនព្យាយាមសួរនាំអ្នកនាងថា ជាកូនប្រុស ឬជាកូនស្រី ក៏អ្នកនាង មិនមានការចូលតបនោះដែរ។ មានការបញ្ជាក់ថា ពេទ្យតម្រូវអោយអ្នកនាង នៅឆ្ងាយពីទូរស័ព្ទ ហើយសូម្បីតែស្វាមីរបស់អ្នកនាង ក៏ត្រូវទាក់ទងសមាជិកផ្សេងក្នុងផ្ទះ ដើម្បីសួរនាំពីព័ត៌មានរបស់នាង ដោយសារតែអ្នកនាង មិនអាចប្រើទូរស័ព្ទនៅក្នុងរយៈពេលនេះផងដែរ។ ផ្ទៃពោះរបស់អ្នកនាង ត្រូវគេប៉ាន់ស្មានមានរយៈពេលជាង៦ខែហើយ ដោយកូនក្នុងផ្ទៃរបស់អ្នកនាង បើតាមការបង្ហោះមួយឃ្លាមុនរបស់ស្វាមី គឺជាកូនស្រី តែគេមិនទាន់ដឹងថា តើការបង្ហោះនោះ គឺជាការពិត ឬ យ៉ាងណាទេ ដោយសារតែលទ្ធផលក្រោយការអេកូលើកចុងក្រោយ គឺអ្នកទាំងពីរមិនបានបង្ហាញ។ ស្វាមីរបស់ កីឡាការិនីរូបនេះ បានប្រកាសថា ខ្លួនបានទទួលចំណងដៃកូនស្រីម្នាក់ហើយ ដោយបានសរសេរថា ៖ «Wife, me and my monkey daughter inside! ដែលប្រែថា កូនស្រីក្នុងផ្ទៃ»។ ម្នាក់ៗបានត្រឹមតែអបអរសាទរសម្រាប់កូនដំបូងរបស់អ្នកនាងប៉ុណ្ណោះ ហើយក៏មានការគាំទ្រនោះទេ ដែលអ្នកនាង មិនសកម្មនឹងបង្ហាញខ្លួនជាមួយហ្វេសប៊ុក ដើម្បីកុំអោយវិទ្យុសកម្មតាមរយៈទូរស័ព្ទប៉ះពាល់ដល់សុខភាពកូនក្នុងផ្ទៃ។ អ្នកខំមិនការបង្ហោះរបស់ប្ដីនាង ដែលទទូចសុំអោយបញ្ជាក់ថា គឺពិតជាកូនស្រីមែន ឬ មិនមែន ក៏មិនទាន់បញ្ជាក់នោះដែរ ដែលទំនងជាអ្នកទាំងពីរ ទយកអោយមហាជនរង់ចាំតាមដានថា តើកូនរបស់អ្នកទាំងពីរ ជាកូនប្រុស ឬ កូនស្រី។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចុះផ្សាយថា កីឡាការិនីល្បីឈ្មោះ លោកជំទាវ ស៊ន សៀវម៉ី បានពរពោះកូនដំបូង ក្រោយរៀបការជាមួយជាងថតរូប មានអ្នកគាំទ្រជាច្រើនអបអរសាទរ ដោយអ្នកខ្លះជូនពរជាហូរហែរនោះផង។ អ្វីដែលគេកត់សម្គាល់គឺអ្នកនាងបានសម្ងំមើលថែសុខភាពដោយមិនរវល់នឹងការហ្វឹកហាត់ដូចមុនទៀតទេ។ ស្វាមីរបស់អ្នកនាងក៌បង្កើនការមើលថែអ្នកនាង និង ឧស្សាហ៍ជូនអ្នកនាងដើរកម្សាន្តដើម្បីអោយអ្នកនាងសប្បាយចិត្តផងដែរ។ កីឡាការិនីរូបនេះ ក៏មានងារជាលោកជំទាវ បន្ទាប់ពីបានតំណែងជាជំនួយការមន្ត្រីជាន់ខ្ពស់នាពេលថ្មីៗ។ អ្នកនាង ស៊ន សៀវម៉ី គឺជាម្ចាស់មេដៃមាសតៃខ្វាន់ដូនៅក្នុងព្រឹត្តិការណ័សុីហ្គេមកាលពីឆ្នាំ២០១៤ ហើយក៏ទើបតែបានបញ្ចប់ជីវិតនៅលីវក្នុងអំឡុងពេលកូវីតផ្ទុះខ្លាំងនេះផងដែរ បើទោះជាអ្នកនាង មិនអាចរៀបការបានធំដុំដូចការចង់បាន។ ។ យោងតាមការបង្ហោះរបស់ផេកមួយ បានសរសេរថា “សូមចូលរួមអបអរសាទរ !!! លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី ជិតបានសមាជិកថ្មីហើយ ។ ពេលនេះ កីឡាការិនី និងស្វាមី បានទទួលដំណឹងល្អស្មើជីវិតកែវភ្នែក”។ ការបង្ហោះមួយនេះ បានធ្វើអោយមានការចុះផ្សាយព្រោងព្រាត តែមិនទាន់មានការបញ្ជាក់ថា អ្នកនាង កំពុងពរពោះអោយប្រាកដប៉ុន្មានខែនៅឡើយទេ។ ដំណឹងដ៏ល្អ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មួយនេះហើយ គឺ បន្ទាប់ពី អ្នកនាងបានចាប់ដៃគ្នា ជាស្វាមីភរិយាស្របច្បាប់បានមួយរយៈ។ ស្វាមីរបស់អ្នកនាង និង អ្នកនាងផ្ទាល់ មិនទាន់បញ្ជាក់ពីដំណឹងពរពោះនេះទេ តែគេឃើញអ្នកនាងរមែងបង្ហោះរូបថតពីក្ដីសុខ បន្ទាប់ពីសម្ងំពរពោះកូនដំបូង។ យ៉ាងណាមិញ សារមួយចុងក្រោយរបស់ស្វាមីអ្នកនាង គឺបានបញ្ជាក់ថា អ្នកនាងមានកូនស្រី ទើបគេប៉ាន់ស្មានថា អ្នកនាងពរពោះចាស់ខែមកហើយ បើទោះមិនទាន់បញ្ជាក់លម្អិត។

LEAVE A REPLY

Please enter your comment!
Please enter your name here