ប៉ុស្តិ៍លេខ៥ រកឃើញម្ចាស់ពានជើងឯករដូវកាលទី7

0

កាលពីថ្ងៃសៅរ៍ទី២៣ ឧសភា ប៉ុស្តិ៍លេខ៥ បានរកឃើញជើងឯក ក្នុងប្រភេទទម្ងន់63,5គីឡូក្រាមជាផ្លូវការហើយ បន្ទាប់ពីកីឡាករ2នាក់ បានបើកឆាកប្រកួតប្រយុទ្ធគ្នាពេញ3ទឹក។ កីឡាករ រិន សារ័ត្ន មកពីក្លិបកងទ័ពជើងទឹក និងត្រូវគេដឹងថាធ្លាប់បរាជ័យក្នុងការជម្រុះកាលពីលើកមុនម្ដង បានក្លាយជាម្ចាស់ពាន។

លោក អូឡាឡា អ្នកសម្របសម្រួលកម្មវិធីបញ្ជាក់ថា លោកពិតជាសំដែងអារម្មណ៌អបអរចំពោះម្ចាស់ពាន ដោយលោកបានទាំងចាត់ទុកថា នោះគឺជាការប្រកួតដ៏ស្វិតស្វាញ ទម្រាំរកឃើញអ្នកឈ្នះ អោយគ្រងតំណែងជាជើងឯកនោះផង។ លោកថាកីឡាករ រិន សារ័ត្ន ឈ្នះពិន្ទុកីឡាករ សោម វិឆ័យ បង្គោលក្រហម មកពីក្លិបវិបុលដារិទ្ធិខ័ណ្ឌពោធសែនជ័យតែបន្តិចប៉ុណ្ណោះ ប៉ុន្តែមួយគូនេះ គឺប្រកួតអស់ដៃរៀងខ្លួន។

លោកថាអ្នកទាំងពីរ មិនចាំបាច់ជំរុញអោយប្រកួតនោះទេ ដោយសារម្នាក់ៗ សុទ្ធតែត្រូវការឈ្នះដោយខានមិនបាន។ នៅក្នុងថ្ងៃនោះ ក៏មានការប្រកះតដណ្ដើមយកចំណាត់លេខ3 ផងដែរ ដោយកីឡាករលេខ1 ទទួលបានទឹកប្រាក់ 4000ដុល្លារ លេខ2 បាន2000 លេខ3 បាន750ដុល្លារ និង លេខ4 បាន500ដុល្លារ។

LEAVE A REPLY

Please enter your comment!
Please enter your name here