កម្មវិធីប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក្រ សួងការពារជាតិ និងជាប្រធានCAMSOC នៅស្ទូឌីយោ ទូរទស្សន៍ កងយោធពលខេមរៈ ភូមិន្ទ ប៉ុស្ដិ៍លេខ៥(ព្រែក កំ ពិស) វគ្គវិលជុំសន្សំពិន្ទុ បាន ឈានដល់សប្ដាហ៍ទី៣ហើយកាល ពីថ្ងៃទី៩ខែតុលាឆ្នាំ២០២២ ។ការប្រកួតសរុប មាន៥គូ ក្នុងនោះ គូ ពិ សេសទី១៖បង្គោលក្រហមសរ ធារ៉ា មកពីក្លឹបសរសើរគុណខ្មែរ ខេត្តកណ្ដាល ទម្ងន់៤៨គ.ក្រ ប្រកួត៣ទឹកបានយកឈ្នះដោយពិន្ទុ លើ បង្គោលខៀវហាន់ ពី មកពីក្លឹបរាហ៊ួកីឡារ ខេត្តបាត់ ដំបង សមាគមកី ឡារប្រដាល់ក្រសួង ការពារ ជាតិ,គូទី២៖ប្រកួតអន្ដរជាតិបង្គោលក្រហមកីឡាករឃន សុម៉ាលី មកពីក្លឹបមហិទ្ធិរិទ្ធ មេស ថ្ងក ខេត្តស្វាយរៀង សមាគមកីឡារប្រដាល់ក្រសួងការពារជាតិ ទម្ងន់៥៤គ.ក្រ ប្រកួត ៥ទឹក បាន យកឈ្នះ ដោយពិន្ទុបង្គោលខៀវPHET NAKHORN (Thai)។
 
ចំណែកគូទី៣៖ជាគូខ្សែក្រវ៉ាត់កីឡាករិន ដេវីត មកពីក្លឹបនាគរាជចតុមុខ សមាគមកី ឡារ ប្រ ដាល់ ក្រសួងមហាផ្ទៃ ទម្ងន់៦០គ.ក្រ បានផ្ដួលបង្គោលខៀវកីឡាការសៀវ ង៉ុយ មក ពីក្លឹបអភិរក្សខ្មែររុងរឿង ឲ្យបោះបង់ការប្រកួត ត្រឹម ទឹកទី៤។ដោយឡែក គូខ្សែក្រវ៉ាត់ ទី៤៖កីឡាករ ឈុត សេរីវ៉ាន់ថងមកពីក្លឹបរាហ៊ូកីឡា ខេត្តបាត់ដំបងសមគមកីឡារប្រដាល់ ក្រសួងការពារជាតិ ទម្ងន់៦០គ.ក្រ ប្រកួត៥ទឹកពេញបានយកឈ្នះដោយពិន្ទុទៅលើកីឡាករវ៉ាន់ វឿន មកពីក្លឹបឃ្លាំងមឿងកីឡា សមាគមកីឡារប្រដាល់ក្រសួងការពារជាតិ។ចំណែក គូចុងក្រោយ គូទី៥៖គូអន្ដរជាតិ កីឡាករបឺត សង្ឃឹមមកីក្លឹបប៉ែនគនខ្មែរ ទម្ងន់៥៧គ.ក្រប្រកួត៣ទឹកបានយកឈ្នះ កីឡាករSay Mungkhun (Thai)ដោយពិន្ទុ។

ឃើញទស្សនិកជនបានចូលទៅទស្សនាផ្ទាល់នៅសែង្វៀនប្រដាល់របស់ប៉ុស្ដិ៍លេខ៥រហូតដល់ពេញណែនកៅអីអស់ក្នុងសាលដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ហើយពួកគេទស្សនាដោយជក់ចិត្ត ព្រោះទាំង៥គូប្រកួតគ្នាដោយបញ្ចេញអស់សម្ថភាព ពិសិសេសគឺគូខ្សែ ក្រវ៉ាត់ទី៣និងទី៤ នោះ ពួកគេវាយគ្នាដោយមិនរាថយឡើយទើបធ្វើឲ្យអ្នក ទស្សនាជក់ចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here