ការប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវ៉ាត់ពានរង្វាន់ សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដី ក្រសួងការពារជាតិនៅស្ទូឌីយោទូរទស្សន៍កងយោធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥(ព្រែកកំពឹស)វគ្គវិលជុំសន្សំពិ ន្ទុ ពូល B នៅថ្ងៃទី១៦តុលា ឈានដល់សប្ដាហ៍ទី៤នេះកាន់តែធ្វើឲ្យទស្សនិកជនជក់ចិត្តជាងសប្ដាហ៍មុនៗទៅទៀត ព្រោះតែកីឡាករទាំង៥គូប្រកួតគ្នាអស់ពីសម្ថភាព ទើបសម្លេងហ៊ោលាន់ពេញសៃង្វៀនតែម្ដង។សម្រាប់គូពិ សេ ស ទី១៖កីឡាករបង្គោល ក្រហមមិត រមលី ក្លឹបមហិទ្ធរិទ្ធិមេសថ្លក ស្វាយរៀង សមាគមកីឡារប្រដាល់ក្រសួង ការ ពារ ជាតិ ប្រ ភេទម្ងន់៤៥.គ្រ.ក្រ ប្រកួ៣ទឹកបានយកឈ្នះដោយពិន្ទុបង្គោលខៀវម៉ៅ សុធា ក្លឹបរស្មីភូមិគាប ខេត្ត បន្ទា យមានជ័យ សមាគមកីឡារប្រដាល់ក្រសួងការពារជាតិ ,គូទី២៖ប្រកួតអន្ដជាតិកីឡាករបង្គោលក្រហមឡៅ សៃណេត ក្លឹបបញ្ជការដ្ឋានពិសេស ប្រភេទទម្ងន់៥១.គ.ក្រ បានផ្ដួលគូប្រកួតកីឡាករបង្គោលខៀវ LWAN (Malaysia) ឲ្យសន្លប់ត្រឹមទឹកទី១។

ចំណែគូខ្សែក្រវាត់វិញមាន២គូគឺគូទី៣៖កីឡាករបង្គោលក្រហមឃុន បូរ៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ សមាគមកីឡារប្រដាល់ក្រួងការពារជាតិ ប្រភេទទម្ងន់៦០.គ.ក្រ ប្រកួត៥ទឹកបានយកឈ្នះដោយ ពិន្ទុទៅលើ បង្គោ លខៀវសូត្រ វាសនា ក្លឹបបក្សីស្លាបដែក សមាគមកីឡាប្រកាដាល់ក្រសួងមហាផ្ទៃ ខណៈដែលគូទី៤៖កីឡាករ បង្គោល ក្រហមគង់ ហូវ ក្លឹបមហិទ្ធិរិទ្ធិមេសថ្ងក ខេត្តស្វាយរៀង សមាគមកីឡាប្រ ដាល់ ក្រសួងការពារជាតិ ប្រ ភេទទម្ងន់៦០.គ.ក្រ ប្រកួត៥ទឹកដែលឌឺដងគ្នាខ្លាំងតាំងពីទឹកទី១រហូតចប់នោះបានចាញ់ពិន្ទុបង្គោលខៀវពុធ សំបូរ ក្លឹប ពុទ្ធសេរីវង្សកីឡា ខណ្ឌពោធិសែនជ័យ។ដោយឡែកសម្រាប់គូទី៥ជាលក្ខណៈ អន្ដរជាតិវិញកីឡាករ បង្គោលក្រហមព្រំ សំណាង ក្លឹប ថ្នល់ទទឹងគុណខ្មែរ សមាគមកីឡារប្រដាល់ក្រសួងមហាផ្ទៃ ប្រភេទទម្ងន់៧៥.គ.ក្រ វិញបានផ្ដួលកីឡាករបង្គោលខៀវ DANKASAN (Thailand)ឲ្យសម្លប់ត្រឹមទឹកទី១។

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ទស្សនិកជនមកទស្សនាប្រដាល់គុនខ្មែរនៅស្ថានីយ៍ប៉ុស្ដិ៍លេខ៥ ដែលបំពាក់ដោយម៉ាស៊ីនត្រជាក់នោះកាន់តែច្រើនទៅៗរកកៅអីអង្គុយគ្មាន តែសម្រាប់សប្ដាហ៍ទី៥នេះ ពួកគាត់ ស្ដាយដែលគូលក្ខណៈអន្ដរជាតិទាំងពីរគូឆាប់សម្លប់ពេក ព្រោះពួកគាត់កំពុងតែជក់ចិត្តក៍ចប់។

LEAVE A REPLY

Please enter your comment!
Please enter your name here