ការប្រកួតកីឡាប្រដាល់ របស់ សង្វៀន ប៉ុស្តី៍លេខ៥ បានឈាន ចូលមកដល់សារជាថ្មី ជាមួួយគូ ប្រយុទ្ឋ ដ៍ពូកែ និង មានល្បិចប្រកួត ប្លែកៗ ម្យ៉ាងម្នាក់។ នោះជាការប្រកួត ប្រដាល់ កំពូលជើងឯក Cell Card Champion ដែលប្រារព្ឋឡើង កាលពី ល្ងាចថ្ងៃទី ២៦កញ្ញា ឆ្នាំ២០២០ មុននេះ។ អ្វីដែលស្មាន មិនដល់ការប្រកួត មើលទៅរិតតែពិសេសបើទោះជា ការប្រកួតបើកឆាកមែន។
កីឡាករ បើកឆាក ប្រកួត នេះ គឺ ឡុង ពិសិដ្ឋកពីក្លិបកីឡា សមាគមកីឡា ប្រដាល់ ខេមរៈភូមិន្ទ ប៉ះជាមួយ កីឡាករ គា ស្រ៊ុន មកពីក្លិបនាគរាជចតុម្មុខ នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ។ នេះជា ការប៉ះ គ្នាលើកទី១ បើនិយាយ ពីបទពិសោធន៍ ប្រកួត គឺម្នាក់ៗ មានពេញខ្លួនដូចគ្នា។ ដោយ មិនទាន់ដឹងថា បច្ចេកទេសនៃ ការវាយតប់គ្នា បែបណា ហើយឆាកទី១ ម្នាក់ៗ ស្ទាបស្ទង់ រកកលល្បិចឆ្មក់ រកចំនុចខ្សោយ។ ចូល មកដល់ ទឹកទី២ អ្នកប្រដាល់ក្នុង ប្រភេទទម្ងន់៦០គីឡូក្រាម១គូ នេះ ចាប់ផ្តើម ដឹងតិចនិចគ្នា បណ្តើរៗ ដោយខិតខំរកចំនុចខ្សោយ ដើម្បីបំបាក់ដៃគូ ដោយចាប់ផ្តើមល្អមើលឡើងមួយកម្រិតទៀត។ យ៉ាងណា បង្គោលក្រហម និងខៀវ ឃើញថាលេងស្ទីល ប្រើជើងទាត់ខ្លាំងទៅ ខ្លាំងមក ដោយអ្នកមើលនិងក្រុមការងារ ចង់ឃើញស្នៀតវាយកែង និងក្បាច់ផ្សេងៗទៀតអោយបានច្រើន។ ឆ្លងកាត់៥ទឹកពេញ ពួកគេបានត្រឹមវាយទៅវាយមក ក្នុងកម្រិតមួយល្មមៗ ហើយមិនលើគ្នា ប៉ុន្មានឡើយ។ ជាចុងក្រោយបង្គោល ក្រហមជាអ្នកប្រើក្បាច់គុនបានល្អ សមតាមបច្ចេកទេសហើយ ចូលចំគោលដៅ ជាងបង្គោលខៀវ។ ជាចុងក្រោយចប់ការប្រកួតនេះ ខាងក្រហមប្រកាសអោយឈ្នះការប្រកួតដោត ពិន្ទុ តបតាមសមត្ថភាពដែលចេញពីខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here