បង្គោលក្រហម ប៉ុក វិបុល ឈ្នះបង្គោលខៀវ លីន វិចិត្រ

0

ការប្រកួតប្រដាល់ប៉ុស្តិ៍លេខ៥ នៅតែទទួលបានការចាប់អារម្មណ៍ ជាពិសេសត្រូវគេកត់សម្គាល់ថា នៅតែមានការ យកចិត្តទុកដាក់សូម្បីតែការផ្គូរផ្គងគូដំបូងៗ។ ជាក់ស្ដែងគូបើកឆាក ដែលបានធ្វើឡើងកាលពីថ្ងៃទី២៤ តុលា ឆ្នាំ២០២០ គឺនៅតែធ្វើអោយអ្នកស្នេហាវិស័យប្រដាល់ ទាក់ភ្នែក។

មកទល់ពេលនេះ ការប្រកួតប្រដាល់ដែលមានឈ្មោះថា ប្រដាល់ជើងឯក សែលកាត ឆាំពាន ឈានដល់ការជម្រើសបានកីឡាករអោយឡើងវគ្គបន្ត ដើម្បីដណ្ដើមជើងឯក កាន់តែមើលឃើញលឹមៗ ពីសមាសភាពអ្នកត្រូវលើកពានហើយ ដោយការប្រកួតដែលរៀបចំឡើងនៅសង្វៀនព្រែកកំពឹសនោះ គឺសូម្បីតែគូបើកឆាក ក៏ល្អមើលណាស់ដែរ។ គូបើកឆាករវាងបង្គោលក្រហម កីឡាករ ប៉ុក វិបុល មកពីក្លិបបញ្ជាការដ្ឋានទ័ពពិសេស ប្រកួតជាមួយ បង្គោលខៀវ លីន វិចិត្រ មកពីក្លិបរាជសីហ៍មានរិទ្ធិ។ មួយគូនេះ បើនិយាយពី បង្គោលខៀវ គឺគេជាសិស្សច្បងមានបទពិសោធន៍ជាមួយការប្រកួតច្រើនដងមិនធម្មតា។ ឯ ប៉ុក វិបុល គ្រាន់តែជាកីឡាករជើងក្រោយ និង ទើបមានមុខខ្លះៗប៉ុណ្ណោះ។ មួយគូបើកឆាកនេះ គឺវាយគ្នាបានល្អ តាំងពី២ទឹកដំបូង ដោយទទួលបានការទាក់ទាញ ព្រោះតែមានតិចនិចលាក់រៀងៗខ្លួន។ ចូលដល់៣ទឹក បង្គោលក្រហម ប៉ុក វិបុល កាន់តែរកល្បិចប៉ែងជើងរៀមច្បង។ សិស្សប្អូនកាន់តែមើលឃើញថាពីវាយលុកត្រូវចំគោលដៅ ស្របពេលឱកាសក៏វាយបានល្អត្រូវៗកន្លែងសំខាន់ជាច្រើនដង ដែលជាសញ្ញាអោយដឹងថា មានតែមឈ្នះច្រើននោះផង។ បង្គោលក្រហម ត្រូវបានមហាជន មើលឃើញពីការឈ្នះប្រៀបតាំងពីមិនទាន់ប្រកាសលទ្ធផល ទើបចុងក្រោយនៃការប្រកួតបិទបញ្ចប់ទឹកទី៥ កីឡាករ ប៉ុក វិបុល បានឈ្នះសិស្សច្បងដោយពិន្ទុ។

LEAVE A REPLY

Please enter your comment!
Please enter your name here