ស្មានមិនដល់បង្កោលក្រហម លាស់ យីន ចាញ់សន្លប់ក្នុងទឹកទីមួយលើសង្វៀនប៉ុស្តិ៍លេខ5

0

ការប្រកួតកីឡាប្រដាល់ នៅសង្វៀនប៉ុស្តី៍លេខ៥ ចំរដូលបុណ្យអុំទូកនាពេលនេះឃើញថា បានប្រព្រឹត្តទៅយ៉ាងរលូនដោយមានគូប្រកួតសុទ្ឋតែពិសេសគួរអោយចង់ទស្សនា។ទាំងគូបើកឆាក និងគូពានរង្វាន់ឃើញថាមានវិធីប្រកួតគួរអោយទាក់ចិត្ត វៃសន្ឋាប់មិនដក់ដៃ បង្កើតបរិយាកាសហោកញ្ជៀវពីសំណាក់មហាជនមកទស្សនាយ៉ាងខ្លាំង។
នេះជាការប្រកួតប្រដាល់ជ្រើសរើសជើងឯកសែលកាតឆាំពានដែលបានរៀបចំឡើងរាល់សប្តាហ៍ហើយនាថ្ងៃទី៣១ តុលា ឆ្នាំ២០២០ នេះនាសង្វៀនប៉ុស្តី៍លេខ៥ព្រែកកំពឹសក៏ចូលរួមប្រកួតពីសំណាក់គូដណ្តើមពានផងដែរ។ ដោយឡែកគូប្រយុទ្ឋបើកឆាកឃើញថាមានការ ប្រកួតយ៉ាងសន្ឋាប់ពេញរេញប្រដាល់។ បង្គោលក្រហម កីឡាករ លាស់ យីនមកពីក្លិប ជ្រៃសែនជ័យខេត្តកំពង់ស្ពឺប្រកួតជាមួយបង្គោលខៀវ សុឹម វណ្ណដេតមកពីក្លិប អាណាចក្រគុនខ្មែរក្រសួងមហាផ្ទៃ។
ជាការសោកស្តាយបង្គោលក្រហម ស្រាប់តែថមថយកម្លាំងត្រឹមពាក់កណ្តាលទឹកទី១។ អ្វីដែលជាឱកាសត្រូវបានលាស់ យីនវាយសន្ឋាបទៅលើដៃគូតែពីរទ៣ដង បង្កអោយដៃគូទប់ជំហរមិនបានដួលដាបពេញរេញ។ នៅទីបំផុត បង្គោលខៀវ ដែលមានកម្លាំងពេញខ្លាំងហើយពោរពាស ដោយការមានបទពិសោធន៍ឡើងរេញញឹកញយផងនោះ បានវាយផ្តាច់អោយ ភាគីម្ខាងទៀតចុះចាញ់នៅចុងទឹកទី១។នេះជាការ ប្រកួតដែលមើលទៅមានការមិនអស់ចិត្ត ព្រោះម្ខាងទៀតចាញ់លឿនទាំងមិនបានចេញ ក្បាចគុនអោយមហាជនមើលអស់ពីចិត្ត។

LEAVE A REPLY

Please enter your comment!
Please enter your name here