ការប្រកួតកីឡាប្រដាល់ នៅសង្វៀនប៉ុស្តិ៍លេខ៥ ពេលនេះឃើញថា បានប្រព្រឹត្តទៅយ៉ាងរលូនដោយមានគូប្រកួតសុទ្ឋតែពិសេសគួរអោយចង់ទស្សនា។ទាំងគូបើកឆាក និងគូពានរង្វាន់ឃើញថាមានវិធីប្រកួតគួរអោយទាក់ចិត្ត វៃសន្ឋាប់មិនដក់ដៃ បង្កើតបរិយាកាសហ៊ោរកញ្ជ្រៀវពីសំណាក់មហាជនមកទស្សនាយ៉ាងខ្លាំង។

នេះជាការប្រកួតប្រដាល់ជ្រើសរើសជើងឯកសែលកាតឆាំពានដែលបានរៀបចំឡើងរាល់សប្តាហ៍ហើយនាថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០២០ នេះនាសង្វៀនប៉ុស្តិ៍លេខ៥ព្រែកកំពឹសក៏ចូលរួមប្រកួតពីសំណាក់គូដណ្តើមពានផងដែរ។ ដោយឡែកគូប្រយុទ្ធបើកឆាកឃើញថាមានការ ប្រកួតយ៉ាងសន្ឋាប់ពេញរេញប្រដាល់។ បង្គោលក្រហម កីឡាករ ធន់ វិស្នុ មកពីក្លិប សមាគមកីឡាប្រដាល់កងយោពលខេមរភូមិន្ទប្រកួតជាមួយបង្គោលខៀវ ផុន សុខវិបុលមកពីក្លិប ជ្រៃសែនជ័យខេត្តកំពង់ស្ពឺ។

ការប្រកួតឃើញមួយគូបើកឆាកនេះ គឺជាពន្លកកីឡាករដែលមកប៉ះគ្នា។អ្វីដែលសាហាវម្យ៉ងដែរ ម្នាក់ៗវាយគ្នាពេញដោយកម្លាំងពិតជាសមគោស្ទាវមែន។ បង្គោលក្រហមក៏មានផ្លែចេញដាល់លើដៃគូបានល្អ។ឯខៀវក៏វាយទៅវិញមិននៅស្ងៀមនោះទេ។ពោលបាំងទៅបាំងមក មិនអោយអ្នកទស្សនាខកចិត្ត។ រយៈពេល៥ទឹកពេញ ម្នាក់ៗវាយប្រដំប្រសងគ្នាមិនអាចស្មានថាខាងណាលើ។ជាលក្ខណៈបច្ចេកទេស បង្គោលក្រហមធន់ វិស្នុជាអ្នកឈ្នះការប្រកួតដោយពិន្ទុ។អ្នកទស្សនានិយាយថា កីឡាករវ័យក្មេងមួយគូនេះ បើចេះផ្ចុងផ្តើមអោយខ្លាំងនិងមានឈ្មោះល្បីព្រោះ ពូកែក្នុងការវាយប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here