តារាសម្ដែង ឡុង សុខហៀង ជួបទុក្ខធំផ្ទួនៗ

0

តារាចម្រៀងប្រចាំផលិតកម្ម Classic និងជាតារាសម្ដែងលោក ឡុង សុខហៀង កំពុងមានទុក្ខជាទម្ងន់ដោយសារតែម្ដាយរបស់លោកកំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់សោយសារជម្ងឺបេះដូងរីក។

លោក ឡុង សុខហៀងត្រូវបានគេស្គាល់ថាជាសមាជិករបស់គ្រួសារតារាកម្ពុជាមួយរូបផងនោះ ពេលនេះលោកកំពុងតែមានទក្ខជាទម្ងន់ខណៈម្ដាយរបស់លោកដែលមានជម្ងឺរបេះដូងរីកជាច្រើនឆ្នាំមកហើយ តែពេលនេះកំពុងរើឡើងហើយស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរត្រូវសង្គ្រោះបន្ទាន់ដែលសព្វថ្ងៃកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅខេត្តបាត់ដំបង។អ្វីដែលគួរឱ្យសង្វេគទៀតនោះមិនមែនមានតែម្ដាយរបស់លោកនោះទេដែលកំពុងស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់នោះទេ សូម្បីតែបងប្អូនរបស់លោកដែលជាសមាជិកនៅក្នុងគ្រួសារម្នាក់ដែរនោះក៏កំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ដូចគ្នាដោយសារតែជម្ងឺផ្សេងៗកំពុងធ្វើទុក្ខផងដែរ។

លោកបញ្ជាក់ថា ចាប់តាំងពីម្ដាយរបស់លោកបានធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ ម្ដាយរបស់លោកមិនដែលបានទទួលសេចក្ដីសុខផ្នែកផ្លូវចិត្តនោះទេ ពោលគឺទើបតែប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះដែលលោកអាចមានលទ្ធភាពរកប្រាក់បានក្រាស់ក្រែលពីវិថីសិល្បៈ និងជំនួញដីធ្លីតែប៉ុណ្ណោះ។ ប៉ុន្តែគួរឱ្យស្ដាយក្នុងពេលដែលលោកមិនទាន់បានផ្ដល់ក្ដីសុខពេញលេញដល់អ្នកម្ដាយលោកផង បែជាគាត់មានជម្ងឺជាទម្ងន់ខណៈម្ដាយរបស់លោកបានើាក់នូវរឿងនេះអស់រយៈពេលមួយឆ្នាំហើយមួយឆ្នាំទៀតមិនឱ្យលោកដឹង ដោយខ្លាចកូនពិបាកចិត្តរហូតទាល់តែជម្ងឺធ្វើទុក្ខខ្លាំងទើបលោកបានដឹង។

លោក ឡុង សុខហៀង បានបន្តថាជាក់ស្ដែងនៅក្នុងគ្រួសាររបស់លោកមានតែលោកម្នាក់ប៉ុណ្ណោះដែលជាជំហរនៅក្នុងគ្រួសារ ទោះបីជាបងប្អូនរបស់លោកមានគ្រួសារហើយក៏ពិតមែន ប៉ុន្តែពួកគេនៅតែមានជីវភាពខ្សត់ខ្សោយពុំអាចផ្គត់ផ្គង់ក្នុងការរស់នៅ និងចេញថ្លៃព្យាបាលម្ដាយរបស់លោកឱ្យបានដិតដល់នោះឡើយ ហេតុនេះហើយទើបលោកពុំទាន់សម្រេចចិត្តយកគ្រួសារ ដោយលោកនៅវិលវល់ក្នុងការរកប្រាក់ដើម្បីជួយដល់គ្រួសារមកទល់សព្វថ្ងៃ។

លោកអះអាងថាលោកកំពុងតែស្ថិតនៅក្នុងសភាពពិបាកចិត្តយ៉ាងខ្លាំងខណៈលោកមិនអាចរកចំណូលដើម្បីចំណាយបានក្នុងកំឡុងពេលកើតមានជម្ងឺកូវីដហើយបែជាមកជួបទុក្ខផ្ទួនៗបែបនេះ ស្របពេលដែលជំនួញដីធ្លីដែលលោកធ្លាប់រកបានប្រាក់ក្រាស់ក្រែលបែជាស្ងប់ស្ងាត់ និងមានភាពពិបាកសូម្បីខ្ចីបុលប្រាក់ពីអ្នកដ៏ទៃដើម្បីមកដោះស្រាយបញ្ហានៅក្នុងពេលដែលកំពុងត្រូវការនេះផងដែរ។ មិនតែប៉ុណ្ណោះសូម្បីតែលោកចង់ដោះដូរឬលក់ទ្រព្យសម្បត្តិផ្សេងៗដើម្បីដោះស្រាយមួយពេលៗក៏មិនមានភាពងាយស្រួលនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here