មាស សុខសោភា ធ្វើឱ្យ សុគន្ធ នីសា ខកបំណង..!

0

សុគន្ឋ នីសា និង មាស សុខសោភា បានក្លាយជាមិត្តភ័ក្កតស៊ូសិល្បៈជាមួយគ្នាយូរឆ្នាំហើយម្នាក់ៗ ក្ដោបបានភាពជោគជ័យប្រដេញគ្នា ល្បីទាំងជីវិតសិល្បៈ ឯស្នេហាក៏ឆ្លងដល់ត្រើយសុភមង្គលដូចៗគ្នា ។យ៉ាងណានៅមានរឿងមួយដែលធ្វើអោយ សុគន្ឋ នីសា នៅមានភាពមិនទាន់ស្រឡះចិត្តក្រោយបំណងនាងមិនទាន់សម្រេចជាមួយ មាស សុខសោភា ប្រសិនបានវិញ នឹងរួមដៃគ្នាធ្វើអោយកក្រើក។

សុគន្ធ នីសា បានឲ្យដឹងថា បើសិនជាមាស សុខសោភា ចូលហង្សមាស គឺជារឿងល្អមួយចំពោះនាង ព្រោះជាមិត្តភក្ដិរាប់សិបឆ្នាំមកហើយ អីចឹងបើច្រៀងជាមួយគ្នាទៀតកាន់តែប្រសើរ។ នាងថា គ្មានបញ្ហាសម្រាប់នាងទេ ព្រោះស្គាល់គ្នាយូរហើយ អីចឹងបើធ្វើការជាមួយគ្នាក៏កាន់តែល្អដែរ តែនាងមិនដែលដឹងរឿង សោភា ចង់ចូលហង្សមាស ទេ។ ទោះជាមានការអះអាងបែបនេះពីសុគន្ធ និសា  ក្ដី ប៉ុន្ដែពេលនេះអ្វីៗបានប្រែប្រួលទៅហើយ ព្រោះតែមាស សុខសោភា បានបរាជ័យសាជាថ្មីម្ដងទៀត ក្នុងការចរចាជាមួយហង្សមាស ហើយមហាជនស្ទើរតែមិនគួរឲ្យជឿនោះ គឺនាងបានទៅចូលផលិតកម្មថ្មីមួយ ដែលគ្មានបទពិសោធន៍ទាល់តែសោះក្នុងការផលិតបទចម្រៀងពីមុននោះ គឺ Ream មានថៅកែស្រីឈ្មោះ ស្រីអូន ជាអ្នកលក់ផលិតផលតាមអនឡាញ។

ដំណឹងមាស សុខសោភាចូលហង្សមាស ត្រូបានបំបែក ក្រោយពេលនាង សម្រេចចិត្តទៅកាន់ទីតាំងថ្មីមួយដែលមិនមែងហង្សមាស។ នាងចូលផលិតកម្មរាម ដោយសារតែមានការដាក់លក្ខខណ្ឌត្រូវចិត្តនាងយ៉ាងខ្លាំងដែល មិនដាក់សម្ពាធលើនាងហើយអាចធ្វើអោយនាងមានសិទ្ធិសម្រេចទិសដៅអ្វីៗដែលខ្លួនចង់ធ្វើគ្មានអ្នកត្រួតត្រា។

LEAVE A REPLY

Please enter your comment!
Please enter your name here