ម៉ូលីកា ទិញរថយន្ដទំនើបFord ថ្លៃជាង១២ម៉ឺនដុល្លាឲ្យស្វាមី

0

ម៉ូលីកា បានទិញរថយន្ដទំនើបម៉ាកFord ស៊េរីឆ្នាំ២០២០ ដ៏ថ្មីសពណ៌សតម្លៃ១២៨០០០ដុល្លាជូនស្វាមីរបស់នាង កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិការឆ្នាំ២០២០ ដែលធ្វើឲ្យហ្វេន ហ្វេន របស់នាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលនេះបង្ហាញថាជីវភាពរបស់នាងកាន់តែធូធារមួយកម្រិតទៀត បើទោះជាមុននេះកូវីដ១៩ ធ្វើឲ្យអាជីវកម្មមួយចំនួនប្រឈមបញ្ហាក្ដី ប៉ុន្ដែរថៅកែស្រីហាងNk Molika Beauty Trending Co.Ltd រូបនេះនៅតែតំណើរការមុខរបររបស់ខ្លួនដូចប្រកតី។

ម៉ូលីកា បានថ្លែងសារថា”ឡាននេះបានមកពីកាលក់ផលិតផលសម្រក អូនគ្មានអីច្រើនឲ្យប្ដីទេ គ្រាន់តែអូនបានបំពេញ បំណងប្ដី ឃើញប្ដីShare Mo Lika ឡានហ្នឹងរាល់ថ្ងៃ ហើយប្រពន្ធដើររកពេញភ្នំពេញអស់ហើយ គ្មានពណ៌ខ្មៅដែលប្ដីចង់បានទេ សល់តែពណ៌សមួយហ្នឹង ទើបខំទិញទាំងយប់មកSurprise ប្ដី”។ដោយឡែកស្វាមីរបស់ម៉ូលីកា លោក ហុង ម៉ានុណ វិញបានបង្ហាញអារម្មណ៍រីករាយនៅពេលដែលត្រូវភរិយាផ្ដល់កាដូរថយន្ដក្នុងក្ដីស្រម៉ៃនេះដោយលោកបានចេញសារថា”អរណុប្រពន្ធសម្លាញ់ដែលតែងតែលើកលែង និងតស៊ូជាមួយគ្នាកន្លងមក។អរគុណខ្លាំងសម្រាប់ការដូដ៏ធំមួយនេះគឺថារកពាក្យអ្វីថ្លែងមិនចេញនោះទេ ព្រោះថារំភើបខ្លាំងពេក។បងមានតែពាក្យជូនពរអូនឲ្យសម្រស់កាន់តែស្អាត សុខភាពរឹងមាំ ជាពិសេសជូនពរឲ្យអូនលក់ផលិតផលកាន់តែដាច់ជាងនេះទៀត”។

ការទិញបានរថយន្ដFord 2020 នេះជារថយន្ដទី៣ហើយសម្រាប់ម៉ូលីកា ព្រោះមុននេះនាងមានរថយន្ដ២គ្រឿងជិះឆ្លាស់គ្នានោះគឺRange Rover និងJaguar ស្របពេលដែលមុនមានព័ត៌មានថានាងទើបបានទិញផ្ទះវីឡាយ៉ាងស្រស់ស្អាតតម្លៃជាង៣០ម៉ឺនដុល្លាផងដែរ។គេកត់សម្គាល់ថាក្រោយផ្អាកអាជីពចម្រៀងម៉ូលីកា បានក្លាយទៅជាអ្នកលក់ផលិតផលតាមOnline ដ៏លេចធ្លោរម្នាក់នាពេលបច្ចុប្បន្នដែលមានជីវភាពកាន់តែធូធារហើយមុខជំនួញកាន់តែរីកធំផងដែរទើបធ្វើឲ្យនាងមានលទ្ធភាពជិះរថយន្ដ១គ្រឿងតម្លៃជាង១០ម៉ឺនដុល្លានេះ។
ម៉ូលីកា បានរៀបការជាមួយតារាសម្ដែងលោក ហុង ម៉ានុណ ហៅឆានុន កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ និងបានសម្រាលបានកូនស្រីកាលពីថ្ងៃទី៥កក្កដាឆ្នាំ២០២០ដោយដាក់ឈ្មោះថា នុន ច័ន្ទម៉ូនីតា អាយុជាង៤ខែ។អតីតតារាចម្រៀងផលិតកម្មRock រូបនេះធ្លាប់បង្ហាញការងារសប្បុរសធម៍ជាច្រើនដូចជាបរិច្ចាគថវិការចូលរួមជាមួយរដ្ឋាភិបាលទប់ស្កាត់កូវីដ១៩ ,គ្រោះទឹកជំនន់ និងជួយដល់អង្គការសប្បុរសធម៍កម្ពុជាកុលបុត្រ នៅខេត្តសៀមរាប ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here