ពិធីការិនី គង់ វង្សយ៉ាទី ដែលមហាជនស្គាល់ថាបានងាកមកចាប់ យកតួនាទីជាពិធីការិនីច្រើនឆ្នាំប្រចាំសុីធីអិន និង ម៉ាយ ធីវី នៅតែពុះពារ កញ្ញានៅតែប្រឹងប្រែងតស៊ូ ចាប់អាជីពមួយនេះទោះជាមានតារាថ្មីៗរុញចូលបែបណាក៏ យ៉ាទី នៅតែមិនចោលអាជីពមួយនេះលើសពីនេះសមត្ថភាពនៃការនិយាយរបស់ យ៉ាទី ក៏ឃើញថាមានភាពរីកចម្រើនយ៉ាងលំដាប់។

មិនតិចឆ្នាំនោះទេ ដែល គង់ វង្សយ៉ាទី នៅននៀលជាមួយងារជាពិធីការិនី អាជីពដែលនាងហាក់ពេញចិត្តក្រោយពេលដកថយពីវិស័យសម្តែងមានកម្មវិធីជាច្រើនលក្ខណៈតន្ត្រីផ្សាយបន្តផ្ទាល់ត្រូវបាន គង់ វង្សយ៉ាទី កាន់ដំណើរការ ម្ល៉ោះហើយទើបមកទល់ពេលនេះ ស្រីស្អាត គង់ វង្សយ៉ាទីកាន់តែមានតិចនិចច្រើនក្នុងការនិយាយអធិប្បាយដំណើរការកម្មវិធី។

ហែលឆ្លងច្រើនឆ្នាំ យ៉ាទី នៅតែតស៊ូជាមួយមុខរបរមួយនេះហើយសិល្បៈវិញ នាងក្តោបតែការងារពិធីការិនី និងថតស្ព័តខ្លះៗ។ជីវិតឯកជនវិញ នាងមានកម្រិតជីវភាពប្រសើរណាស់ប្រើរថយន្តទំនើបៗបង្អួតគេឯង ស្នេហាជាមួយបុរសណា ក៏គេមិនបានដឹងដោយសារទៅណាមកណានាងដើរតែម្នាក់ឯង។បញ្ហាស្នេហារបស់ យ៉ាទីស្ថិតនៅក្នុងសភាពអាថ៌កំបាំងដោយរំពឹងថាពេលណាមួយនាង និង បង្ហាញអោយគេដឹងតាមការតាមដាន។

LEAVE A REPLY

Please enter your comment!
Please enter your name here