នៅទំបំផុត តារាហ្វេសប៊ុក ផាកប៊ូមខ្មែរ ទម្លាយរឿងផលិតករល្បីឈ្មោះម្នាក់មើលងាយខ្លួន កាលពីអតីតកាល សូម្បីតែបានស្ដាប់ហើយ ក៏ហួសចិត្ត

0

ខណៈដែលតារាហ្ចេសប៊ុក លោកស្រី រៃ សុភា ហៅ ផាកប៊ូមខ្មែរ កាន់តែទទួលបាននូវការចាប់អារម្មណ៍នៅក្នុងស្រទាប់មហាជន ជាពិសេសផ្នែករូបសម្រស់ដូចតារាកូរ៉េនោះ រឿងរ៉ាវឯកជនរបស់តារាTik Tok រូបនេះ ក៏ត្រូវគេចាប់អារម្មណ៍ផងដែរ។ លោកស្រីកាន់តែត្រូវគេចាប់អារម្មណ៍ថែមទៀត ក្រោយពីបង្អួតវីឡាស្កឹមស្កៃមួយកន្លែង និង បន្ថែមរថយន្ត Lexus LX 570 តម្លៃជាង24ម៉ឺនដុល្លារក្ដៅៗ កាលពីប៉ុន្មានថ្ងៃមុន។ ជាមួយនឹងភាពហ៊ឺហារស្របពេលភាពល្បីល្បាញកាន់តែឈានឡើងនេះ លោកស្រីក៏រំលឹកពីអតីតកាលដ៏ឈឺចាប់មួយ ជាមួយផលិតករល្បីឈ្មោះម្នាក់ ដែលសូម្បីតែអ្នកបានស្ដាប់ការទម្លាយរបស់លោកស្រី ក៏ហួសចិត្តជំនួសនោះផងដែរ។

លោកស្រី រ៉ៃ សុភា ឬ ផាកប៊ូមខ្មែរ រំលឹកថា កាលពីជាង១០ឆ្នាំមុន ក្នុងពេលដែលលោកស្រីមិនទាន់មានឱកាសក្លាយជាអ្នកឯកទេសផ្នែកព្យាបាលសម្ផស្ស និង មិនមិនទាន់មានអាជីវកម្មក្នុងដៃ លោកស្រីតែងនឹកស្រម៉ៃថា នឹងធ្វើយ៉ាងណាដើម្បីអោយជីវិតជោគជ័យ ដោយលោកស្រីនឹកឃើញតែរឿងមួយគត់ គឺទៅធ្វើជាអ្នកចម្រៀង ដើម្បីរកប្រាក់ ដោយសារតែលោកស្រីក៏មានសំលេងអាចទៅរួច និង មានចំណូលចិត្តខាងច្រៀង។ ដើម្បីសម្រេចក្ដីប្រាថ្នានេះ លោកស្រីបានទៅដាក់ពាក្យប្រលងចម្រៀងនៅក្នុងស្ថានីយទូរទស្សន៍មួយ ហើយដោយសារតែសមត្ថភាពនៅក្នុងពេលប្រលងត្រូវបានគេកត់សម្គាល់ ទើបលោកស្រីបានបន្តទៅដល់វគ្គច្រៀងអោយអ្នកគ្រប់គ្រងកម្មវិធីស្ដាប់ ខណៈដែលអ្នកគ្រប់គ្រងការប្រលងរូបនោះ បច្ចុប្បន្នគឺជាអ្នកដឹកនាំកម្មវិធីល្បីឈ្មោះម្នាក់។ លោកស្រីថា ដោយសារតែខ្លួននៅក្នុងពេលនោះ ក្រក៏ក្រ មុខអាក្រក់ក៏មុខអាក្រក់ ហើយមិនសូវចេះរៀបចំខ្លួនផង ទើបធ្វើអោយអ្នករៀបចំការប្រកួតរូបនោះ មាក់ងាយនៅក្នុងពេលប្រលង។ លោកស្រីថា បើទោះជាលោកស្រីត្រូវបានជម្រុះក្នុងវគ្គដំបូងថា ជាបេក្ខនារីដែលមានសំលេងល្អម្នាក់ ហើយបានឡើងមកច្រៀងអោយអ្នកគ្រប់គ្រងស្ដាប់ក្នុងវគ្គបន្ត ក៏អ្នកគ្រប់គ្រងកម្មវិធីដែលបច្ចុប្បន្ននៅតែល្បីឈ្មោះម្នាក់នោះ មិនសូវអោយតម្លៃ។ ជាក់ស្ដែងលោកស្រី មិនទាំងបានច្រៀងចប់អោយស្រួលបួលផង អ្នកគ្រប់គ្រងកម្មវិធីនោះ ក៏ប្រកាសអោយឈប់ច្រៀង ដោយដេញអោយទៅឈរនៅផ្នែកម្ខាង ហើយកាយវិកា និង ក្រសែភ្នែក ពោលគឺបេក្ខជន បេក្ខនារីដែលទៅក្រដែលលំបាកៗ ជាច្រើនផ្សេងទៀត គឺសថ ក៏ផលិតនោះ មើលងាយមើលថោកផងដែរ។ ជាមួយនឹងការចងចាំនេះ លោកស្រីថានឹងបង្ហាញសមត្ថភាពក្នុងនាមជាអ្នកចម្រៀងអោយទាល់តែបានក្នុងពេលខាងមុខ ដោយលោកស្រីនឹងត្រៀមចេញបទចម្រៀង និង ចង់ផ្ញើសារទៅផលិតកររូបនោះថា កុំមើលងាយមនុស្ស និងកុំគិតថាខ្លួននឹងជោគជ័យជាងអ្នកដទៃជារៀងរហូត។ លោកស្រីខ្លួនស្រលាញ់សិល្បៈ តាំងពីនៅក្មេងវ័យ តែដោយសារតែជួបនឹងការមើលងាយដែលកើតឡើងពីការដាក់ពាក្យប្រលងម្ដងនោះ ទើបលោកស្រីស្បថឈប់ចូល និងតាំងចិត្តថា ដរាបណាលោកស្រីមិនមានជីវភាពធូរធារ គឺមិនក្បែរសិល្បៈនោះឡើយ។ យ៉ាងណាមិញ លោកស្រីក៏អរគុណចំពោះការមើលងាយនៅក្នុងពេលនោះផងដែរ ទើបធ្វើអោយលោកស្រីដើរឆ្ងាយពីអាជីពសិល្បៈ ហើយងាកមករៀនផ្នែកកែសម្រស់ និង ព្យាបាលសម្ផស្សយ៉ាងជោគជ័យ រហូតក្លាយជាម្ចាស់ហាង Sophea Skin Care ដ៏ល្បី។

គួរបញ្ជាក់ផងដែរថា លោកស្រី រៃ សុភា ឬ ផាកប៊ូមខ្មែរ ក្រៅពីល្បីក្នុងសង្គមTik Tok លោកស្រីក៏ជាបុគ្គលជោគជ័យ ដែលមានជីវភាពស្ដុកស្ដម្ភ ក្រោយពីក្លាយជាម្ចាស់ហាងផងដែរ។ តស៊ូពីការបើកហាងនៅក្នុងតូបតូច ដោយក្រាលកន្ទេលទទួលភ្ញៀវ ពេលនេះលោកស្រីមានហាងធំ៣ក្នុងដៃ និង មានទ្រព្យធនមិនធម្មតាគួរអោយសរសើរ។ ជាក់ស្ដែងលោកស្រីត្រូវគេដឹងថា មានផ្ទះ3កន្លែង ខុនដូ 1 ដែលមានតម្លៃលើសលានដុល្លារ និង មានរថយន្តផ្ទាល់ខ្លួនរហូតដល់ទៅ៣គ្រឿង គឺម៉ាក Ford 2020 ម៉ាក ឡិចស៊ីស 300 ឆ្នាំ២០២០ និង ឡិចស៊ីស 570 ឆ្នាំ2021 ដែលលោកស្រីទើបតែទិញមុននេះ តម្លៃ24ម៉ឺនដុល្លារ។
លោកស្រីថា ក្ដីស្រម៉ៃមិនបានធ្វើជាអ្នកចម្រៀងនាអតីតកាល តែលោកស្រីក៏នឹងឆ្លៀតពេលចេញបទចម្រៀង ក្រោយពេលទំនេរបន្តិច ក្នុងពេលខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here