ការប្រកួតកីឡាប្រដាល់របស់ សង្វៀនប៉ុស្តិ៍លេខ៥បាន ឈានមកដល់ជាថ្មីក្រោមការរៀបចំដាក់គូប្រកួតយ៉ាងស្វិតស្វាញ ជាក់ស្តែងគូរ ប្រដាល់ដំបូងឃើញថាជាគូរ ដែលពោរពេញដោយបទពិសោធន៍មានការយល់ដឹងពីល្បិច ប្រយុទ្ធរៀងៗខ្លួន ឯការវាយតប់រយៈពេល៥ ទឹកក៏ឃើញថា មានភាពប្រទាញប្រទុងគ្នាទៅមកមិនធម្មតា។

នេះជាការប្រកួតកីឡាប្រដាល់ កំពូលជើងឯកសែលកាតឆាំពានដែលបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ នាសង្វៀនប៉ុស្តិ៍លេខ៥ព្រែកកំពឹសរាជធានីភ្នំពេញ ក្នុងនោះបង្គោលក្រហម សាំង សាលី មកពីក្លឹបជ្រៃសែនជ័យខេត្តកំពង់ស្ពឺប្រកួតជាមួយ បង្គោលខៀវ សូដា លីម៉ូ មកពីក្លឹប គោព្រៃគុនខ្មែរ អ្នកទាំង២នេះ អាចនិយាយបានថា ជាគូរប្រយុទ្ធជោគជាំដោយដានឡើងរេញដូចគ្នា ម្ល៉ោះហើយទើបម្នាក់ៗ ពេលឡើងប្រកួត សុទ្ធតែមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីគេចអោយផុត ការបរាជ័យ។ បើកឆាកប្រយុទ្ធទឹកទី១ភ្លាម ឃើញថា វាយសន្ធាប់ដាក់គ្នាតែម្តងមិននៅយូររហូត អ្នករៀបចំការប្រកួតលើកឡើងថាមិនចង់អោយសន្លប់ទេលឿនពេក ព្រោះជាជើងខ្លាំង យ៉ាងណា ១គូនេះ នៅតែតតាំងគ្នាទៅមក រយៈពេល៥ទឹកដល់គោលដៅតាមការចង់បានរបស់ គណៈកម្មាការ។ យ៉ាងណាកម្លាំងដែលពួកគេមាន និងបទពិសោធន៍កន្លងមក បានប្រើអស់ពីខ្លួនដូចគ្នាហើយប្រដុំប្រសងគ្នា លក្ខណៈបច្ចេកទេសកីឡាករ សាំង សាលី មានគោលដៅវាយចូល ភាគីម្ខាងទៀតលើសគេបន្តិច ដែលការដាក់ពិន្ទុអោយសម្រេចថាឈ្នះ ដោយពិន្ទុនាជំនួបលើកទី១នេះ ឯអ្នកទស្សនាវិញបានមើលឃើញថា មានតារសាកសម ដែលសាលីឈ្នះ ព្រោះមានតិចនិចលើដៃគូរពិតប្រាកដមែន។

LEAVE A REPLY

Please enter your comment!
Please enter your name here