លោកជំទាវ អ៊ាន សៀវម៉ី នៅតែសកម្ម ខណៈពេលសប្បុរសជនភាគច្រើន រយាលដៃ

0

យោងតាមការបង្ហោះកាលពីថ្មីៗ បានបង្ហាញកាន់តែច្បាស់ថា តារាអនឡាញ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី នៅតែសកម្មនៅក្នុងកិច្ចការសប្បុរសធម៌ បើទោះជាសប្បុរសជនភាគច្រើន ត្រូវគេកត់សម្គាល់ថា មិនសូវសកម្មក្នុងការបរិច្ចាគដូចមុន។ នេះជាសកម្មភាពបរិច្ចាគមួយថ្មី បន្ទាប់ពីលោកជំទាវបានក្លាយជាតារាហ្វេសប៊ុកដែលលេចធ្លោរក្នុងការងារជួយសង្គម។

លោកជំទាវ អ៊ាន សៀវម៉ី បានសរសេរថា “ថ្ងៃសៅរ៍ទី២៨ ខែវិច្ឆិកា (២០២០) ម្សិលមិញនេះ នាងខ្ញុំ និង ស្វាមុី ព្រមទាំងក្រុមការងារ និង ព្រះតេជគុណ នួន សុផន បានចុះទៅសួរសុខទុក្ខដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ លោកយាយ លោកតា នៅសាលាបឋសិក្សាអណ្តូងដៃ ស្ថិតនៅភូមិអណ្តូងដៃ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម និង បាននាំនូវអំណោយបន្តិចបន្តួចដល់លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងនោះ ក្នុងម្នាក់ទទួលបាន
សារុង១ ក្រម៉ា១ អាវរងា១ និង ថវិការចំនួន២០,០០០៛ មានចំនួន60នាក់ រីឯកូនសិស្សវិញម្នាក់ៗ ទទួលបាន សៀវភៅ១០ក្បាល ប៊ិច២ដើម ខ្មៅដៃ១ ថវិកា២,០០០រៀល
ម៉ាស់៦០ប្រអប់ ជែលលាងដៃ និងអាកុលមួយចំនួនទៀត និងថវិកាសម្រាប់ការ៉ូ ១,១០០ដុល្លារ ហើយក្នុងថ្ងៃនោះនាងខ្ញុំ បានជួយលោកយាយអាយុ82ឆ្នាំ ចំនួន300$ ដោយអត់បានព្រៀងទុកមុន។ កំពុងតែញ៉ាំការ៉េមកី នៅផ្សារព្រៃទទឹង ក៏មានលោកពូម្នាក់មកប្រាប់ថាមានលោកយាយម្នាក់មានជម្ងឺហើយក្រីក្រ ក៏ឈ្លាតចូលមើលបន្តិចដោយប្រឆាប់ផងមិនទិញអ្វីជូនគាត់ទេ មានតែជូនថវិកា។ នាងខ្ញុំសូមចែករំលែកអំពើល្អ និង សូមជូនបុណ្យកុសលដល់ ញាតិមិត្ត បងប្អូន ជនរួមជាតិខ្មែរទាំងអស់ សូមជួបប្រទះតែសេចក្តីសុខចម្រើន មានលាភសំណាងល្អ ពេញមួយជីវិត🙏។ សូមចូលរួមថែរក្សាអនាម័យ និង ប្រុងប្រយត្ន័ខ្ពស់ ហើយសូមចូលរួមអនុវត្តិតាមគោលការណ៍របស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ខូវិត១៩ អោយបានគ្រប់ៗគ្នា”។

សកម្មភាពដែលបានបង្ហាញនេះ កាន់តែស្ដែងយ៉ាងច្បាស់ថា លោកជំទាវឧកញ៉ា គឺជាសប្បុរសជនមួយរូប ដែលសកម្មក្នុងការងារសប្បុរសធម៌ដូចភ្លៀងរលឹម បើធៀបនឹងសប្បុរសជនភាគច្រើន ដែលហាក់រយាលដៃ មិនដូចអំឡើងពេលកូវីត១៩ផ្ទុះខ្លាំងដំបូងៗ។ លោកជំទាវក៏ត្រូវគេកត់សម្គាល់ថា ស្រស់ស្អាតខ្លាំងជាងមុន និង មានរាងស្វែលស្អាត ដែលធ្វើអោយលោកជំទាវជាប់លេខជាតារាអនឡាញដែលសម្រស់ផូផង់ ក្រៅពីមានទ្រព្យសម្បត្តិស្តុកស្ដម្ភ។ លោកជំទាវក៏ត្រូវគេឃើញ សកម្មក្នុងការងារសង្គមស្ទើរតែជារៀងរាល់អាទិត្យ បើយោងតាមការបង្ហោះជាសាធារណៈផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here