​ពិតជាធ្វើឲ្យកក្រើកយ៉ាងខ្លាំងសម្រាប់ទីផ្សារOnline ដែលអតីតតារាចម្រៀងផលិតកម្មRock ម៉ូលីកា បានបង្ហាញនូវសម្ថផលដែលនាងទទួលបានជាការសម្រេចក្ដីស្រម៉ៃក្នុងជីវិតក្នុងនោះមានផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លានិងរថយន្ដទំនើបៗដល់ទៅ៤គ្រឿងតែម្ដងដូចជាRange Rover ,Ford 2020 ,Alphard និងJaguar ។តាមរយៈការសល់ទ្រព្យទាំងនេះក្នុងដៃបញ្ជាក់កាន់តែច្បាស់ថាម៉ូលីកា ជោគជ័យក្នុងអាជីពOnline កាន់តែខ្លាំងហើយទ្រព្យទាំងនេះផ្ដើមចេញពីទុនត្រឹមតែ៣០០ដុល្លាប៉ុណ្ណោះពីការចាប់ផ្ដើមរកស៊ីលក់ជ្រក់ជើងមាន់ និងឈានមកបើកហាងNk Molika Trending Co.Ltd កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៨ ពោលគឺរយៈពេលដែលវាយលុយទីផ្សារOnline ត្រឹមជិត២ឆ្នាំនេះម៉ូលីកា មានទ្រព្យរាប់សែនដុល្លាក្នុងដៃ។

​ម៉ូលីកា បានបញ្ចេញសារថា”លើលោកនេះក្រៅពីភ្លៀង គ្មានអីធ្លាក់ពីលើមេឃទេ អ្នកណាប្រឹងអ្នកនឹងបាន”។

​ក្រៅពីដាក់គោលដៅធំក្នុងវិស្ស័យOnline នោះម៉ូលីកា ក៍មិនភ្លេចការធ្វើទានដែរដោយថ្មីៗនេះនាងបានទៅចែកអំណោយដល់ពេលរដ្ឋនៅខេត្តកំពង់ចាម និងផ្ដល់សម្ភារៈនិងថវិការមួយចំនួនដល់បុរសម្នាក់ឈឺស្លាប់មួយចំហៀងខ្លួនផងដែរ បន្ទាប់ពីនាងបានបរិច្ចាគថវិការស្ទួនៗដល់កុមារកំព្រានៅអង្គការសប្បុរសធ ម៍កម្ពុជបុត្រ ខេត្តសៀមរាប។ដោយឡែកក្រៅពីជោគជ័យក្នុងមុខជំនួញនោះម៉ូលីកា ដែលដឹកដៃលោក ឆានុន រៀបការកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ នោះពេលនេះកំពុងរស់នៅយ៉ាងមានសុភមង្គលក្រោយទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះនុន ច័ន្ទម៉ូនីតា អាយុជាង៤ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here