រលកទី២នៃ បញ្ហាជំងឺកូវីដ១៩ បានបង្ហាញនូវភាពតឹងតែងសម្បើមណាស់សម្រាប់ពលរដ្ឋកម្ពុជា។រលកនេះបានបង្អាក់ដំណើរប្រកបមុខរបរ របស់ប្រជាជនយើងគ្រប់ផ្នែកមិនថាទីណាកន្លែងណាត្រូវផ្អាក។ចំពោះ កំពូលតារាចម្រៀងមាស សុខសោភា វិញបានអោយគេឃើញថានាងពិតជាគិតគូដល់ជនរួមជាតិហើយបន់ស្រន់ដល់បារមីប្រាសាទសាកសិទ្ធខ្មែរអោយជួយថែរក្សាទៀតផង។

ជាមួយនឹងរូបថតនៃការអុជធូបបួងសួងផងនោះ អ្នកនាង មាស សុខសោភា បានបញ្ជាក់ឲ្យដឹងលម្អិតផងដែរថា «ថ្ងៃនេះនាងខ្ញុំបានមកលេងនៅប្រាសាទនាគព័ន្ធ ដែលជាមន្ទីរពេទ្យនិងកន្លែងផលិតឱសថបុរាណកាលពីសម័យអង្គរ ។ នាងខ្ញុំសូមបួងសួងអោយប្រជាពលរដ្ឋខ្មែរទាំងអស់ជៀសផុតពីជំងឺ កូវីត19 និងអ្នកជំងឺដែលកំពុងសម្រាកនៅមន្ទីរពេទ្យសូមអោយឆាប់ជាគ្រប់ៗគ្នា» ។

យោងតាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ អំពីស្ថានភាពកូវីដ ១៩ នៅកម្ពុជាបានឲ្យដឹងថា នៅកម្ពុជាចំនួនអ្នកកើតកូវីដ ១៩ គឺមានសរុបចំនួន ៣២៦ នាក់ ក្នុងនោះអ្នកទទួលបានការព្យាបាលជាសះស្បើយពីកូវីដ ១៩ គឺមានចំនួនដល់ទៅ ៣០៤ នាក់ទូទាំងប្រទេស និងអ្នកស្លាប់គឺគ្មាន ៕យើងរំពឹងថា រលកមួយនេះនឹង ថមថយហើយវិលមករកបរិយាកាសប្រសើរឡើងវិញយ៉ាងឆាប់ដើម្បីអោយអ្វីៗគ្រប់ផ្នែកទទួលបានដំណើរប្រក្រតីឡើងវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here