យោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុក ឈ្មោះ នួន សុផន ដែលត្រូវបានគេស្គាល់ថាគឺជាព្រះសង្ឃមួយអង្គគង់នៅវត្តមួយនៅក្នុងខេត្តកំពង់ឆ្នាំង បានសរសេររៀបរាប់យ៉ាងវែងអន្លាយ ពីសកម្មភាពរយៈពេល៥ឆ្នាំរបស់លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ដែលសំណេររបស់ព្រះអង្គគឺសូម្បីតែអ្នកធ្លាប់ស្គាល់តារាអនឡាញ ដែលមានគោរមងារជាលោកជំទាវឧកញ៉ារូបនេះ ក៏ភ្ញាក់ផ្អើល។ នេះគឺជាការលាតត្រដាងដ៏កម្រ ដោយក្នុងសារដែលបានលើកឡើង មានអ្នកលេងហ្វេសប៊ុកមិនតិចទេស្រឡាំងកាំង ខណៈដែលព្រះតេជគុនក៏បានបញ្ជាក់ថា ការលាតត្រដាងរបស់ខ្លួន គឺគ្រាន់តែជាផ្នែកតូចមួយនៅឡើយផង។

ព្រះតេជគុន នួន សុផន បានសរសេរថា ” ក្នុងរយៈពេល៥ឆ្នាំ សេចក្តីល្អរបស់បងជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី និងក្រុមគ្រួសារ បានបំពេញសេចក្តីល្អជាច្រើនណាស់កន្លងមកនេះ អាត្មាគ្រាន់តែបង្ហាញចំណុចតូចមួយទេនៅមានច្រើនទៀតណាស់ ដែលបងបានជួយដល់សង្គមក៏ដូចជាជួយដល់វត្តអារាម ចាស់ជរាខ្វះខាតតាមរយ:អាត្មាភាព។ ជាង6ឆ្នាំដែលអាត្មាបានស្គាល់បងស្រី , មានទាំងសាងសង់ជាផ្ទះជូនចាស់ជរានិង សកម្មភាពសប្បុរសធម៌ជាច្រើនទៀត។
បងស្រីមិនត្រឹមតែចេះធ្វើសេចក្តីល្អតែខ្លួនឯងនោះទេ គឺបងបានទាំងបង្រៀនកូនៗរបស់គាត់ ឱ្យចេះគោរពចាស់ទុំ សំពះព្រះសង្ឃ និយាយជាមួយព្រះសង្ឃបានយ៉ាងល្អ ដែលក្មេងដទៃកម្រនឹងចេះនិយាយបាន និងចេះបំពេញទានបានដូចនោះទៀតផង។ បងៗ ញាតិញោៗមើលរូបថតក្មេងស្រីតូចខាងលើនោះ ពិតជាឃើញហើយ ថា ការសំពះរបស់កូនស្រីរបស់គាត់ តើសមដែរឬទេ។
#បងៗពិចារណាតាមការគួរ”។

ជាមួយនឹងការសរសេរបង្ហោះធ្វើអោយអ្នកម្នាក់ៗមានការចាប់អារម្មណ៍នេះ ព្រះតេជគុន នួន សុផន បានថ្លែងប្រាប់ផ្ទះតារា តាមសារអេឡិកត្រូនិកបន្ថែមថា ព្រះតេជគុនបានស្គាល់លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី តាមរយៈកម្មវិធីសប្បុរសធម៍មួយ កាលពីច្រើនឆ្នាំមុន ហើយដោយសារតែព្រះតេជគុនតែងតែចេញមុខរៃអង្គាសថវិកាផ្សេងៗ ជួយដល់អ្នកខ្វះខាត ទើបលោកជំទាវជួយថវិកាបរិច្ចាគជារឿយៗរហូតដល់មានសកម្មភាពច្រើនជាមួយគ្នា។ តេជគុណថា អោយតែព្រះតេជគុណប្រកូកប្រកាសនៅលើហ្វេសប៊ុក ពីកង្វះខាតរបស់បងប្អូនណាម្នាក់ លោកជំទាវតែងតែចេញមុខជួយ ហើយនៅក្នុងពេលខ្លះ គឺលោកជំទាវនិមន្តអោយព្រះអង្គយកជំនួយទៅជួយអ្នកនេះទៅជួយអ្នកនោះជំនួសតែម្ដង នៅពេលលោកជំទាវមើលឃើញពីការលំបាករបស់បុគ្គលណាមួយ ហើយមិនអាចទៅបាន។ ព្រះតេជគុណថា រយៈពេល5ឆ្នាំ តាំងពីស្គាល់លោកជំទាវ លោកជំទាវស្ទើរតែក្លាយជាសប្បុរសជននាំមុខគេ ដែលបានទ្រទ្រង់នូវសកម្មភាពសប្បុរសធម៍របស់ព្រះអង្គ ដោយរាល់ការបង្ហោះរបស់ព្រះអង្គកន្លងមក គឺភាគតិចណាស់ ដែលលោកជំទាវ អ៊ាន សៀវម៉ី មិនអើពើ។ ក្នុងនោះលោកជំទាវ ក៏ ច្រើនតែចំណាយនូវធនធានច្រើនៗផ្ទាល់ខ្លួនតែម្ដង ក្នុងសកម្មភាពសប្បុរសធម៌នីមួយៗនោះផង ដោយកម្រជួយតែបន្តិចបន្តួច ហើយតម្រូវអោយព្រះតេជគុណត្រូវរ៉ៃអង្គាសពីសប្បុរសជនបន្ថែមនោះ។ ព្រះតេជគុនបន្តថា ព្រះអង្គសព្វថ្ងៃគង់នៅវត្ត កាសេម រតនារ៉ាម ស្ថិតនៅខេត្តកំពុងឆ្នាំង ហើយព្រះអង្គបានសកម្មក្នុងការរ៉ៃអង្គាសថវិកាជួយដល់អ្នកខ្សត់ខ្សោយប្រមាណជា6ឆ្នាំមកហើយ ដោយលោកជំទាវ អ៊ាន សៀវម៉ី គឺអាចចាត់ទុកថា គឺជាសប្បុរសជនដែលសកម្មជាងគេក្នុងរយៈពេល5ឆ្នាំ ដែលព្រះតេជគុនបានស្គាល់។ លោកជំទាវក៏បានបរិច្ចាគថវិកាដូចភ្លៀងរលឹមតាមរយៈព្រះអង្គជួយកសាងសមិទ្ធផលមួយចំនួន ជួយសង់ផ្ទះជនចាស់ជរា ជួយកុមារកំព្រា និង ជួយដល់គ្រួសារជាច្រើនគ្រួសារ ដោយការជួយគឺមិនមែនជួយតែនៅខេត្តកំពង់ឆ្នាំងនោះទេ គឺជួយគ្រប់ខេត្តតែម្ដង អោយតែព្រះតេជគុនបង្ហោះរ៉ៃអង្គាស។ ជាមួយនឹងលាតត្រដាងរបស់ព្រះតេជគុនអង្គនេះ បានធ្វើអោយមហាជនកាន់តែមានការចាប់អារម្មណ៍ ដែលមានន័យថា លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី មិនមែនសកម្មតែការងារសប្បុរសធម៌ដែលលោកជំទាវបានធ្វើដោយផ្ទាល់ដូចដែលបានឃើញនោះទេ តែក៌សកម្មជាមួយព្រះតេជគុណគួរអោយសរសើរផងដែរ។











LEAVE A REPLY

Please enter your comment!
Please enter your name here