តារាសម្ដែង អៀម សុខា ស្លុតចិត្ត ក្រោយក្មួយប្រុសបង្កើត ឆ្លងជម្ងឺកូវីត១៩

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ក្រសួងសុខាភិបាល បានប្រកាសថាបុគ្គលិកហាង ប៉េត្រូ ឈ្មោះ ចៀក ឆាវរ៉ាត់ ឈ្មោះដាក់ក្នុងឯកសារ Cheak Chanrath អាយុ២០ឆ្នាំ ដែលត្រូវជាក្មួយប្រុសបង្កើតរបស់តារាសម្ដែង លោក អៀង សុខា និង ធ្លាប់ត្រូវបានលោកយកទៅតាមស្ទើរគ្រប់កម្មវិធីអ្នកសិល្បៈកន្លងមក បានឆ្លងជម្ងឺកូវីត១៩ ក្នុងពេលដែលក្រុមគ្រួសាររបស់លោកដែលនៅក្នុងផ្ទះជាមួយអ្នកជម្ងឺសរុបចំនួន៥នាក់ កំពុងស្ថិតក្នុងការភ័យបារម្ភ។ នេះជាដំណឹងស្លុតចិត្តយ៉ាងខ្លាំង ចំពោះ តារាសម្ដែងលោក អៀម សុខា និង អ្នកសិល្បៈមួយចំនួន ដែលមានទំនាក់ទំនងជាមួយលោក។

លោក អៀម សុខា បានថ្លែងប្រាប់ផ្ទះតារាថា លោកមានអារម្មណ៍ស្លុតចិត្តយ៉ាងខ្លាំង ដែលក្មួយប្រុសបង្កើតរបស់លោកបានឆ្លងជម្ងឺកូវីត១៩ ដោយលទ្ធផលបង្ហាញថាវិជ្ជមាន កាលពីថ្ងៃទី២ ធ្នូ ឆ្នាំ២០២០។ លោកថា ក្មួយប្រុសដែលកើតកូវីត១៩ ហើយកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរូស៊ីនេះ គឺជាកូនបងស្រីទី៣របស់លោក ដែលក្នុងគ្រួសាររបស់ក្មួយលោកគឺមានសមាជិកចំនួន៥នាក់ គឺឪពុកម្ដាយ២នាក់ និងកូនៗ៣នាក់។
យ៉ាងណាមិញ លោកបានប្រកាសថា ខានជួបផ្ទាល់ និង ខានឡើងចុះ ផ្ទះរបស់បងស្រីនៅសំណង់១២នោះ តាំងពីចប់ខួបថ្ងៃទី២៧ ខែ៩ ឆ្នាំ២០២០ មកម្លេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here