នាយកុយនឹករឿងមួយដែលទ្រាំបង្ហូរទឹកភ្នែកមិនបាន

0

រហូតមកទល់ពេលនេះតារាកំប្លែងជើងចាស់ ជួង ជី ហៅនាយ កុយ នៅមិនទាន់លុបស្នាមនឹករលឹកនូវព្រឹត្តិការណ៍មួយបើទោះរំលងទៅច្រើនឆ្នាំ។នឹកដល់រឿងនេះលើកណាធ្វើអោយលោកអួលអាក់រហូតបង្ហូរទឹកភ្នែក ប្រិយមិត្តដែលមើលការផ្សាយកន្លងទៅឃើញថាមានសេចក្តីនឹកអាណិតលោក។

ការយំមួយភ្លែតនេះនៅពេលដែលលោកប្រទះឃើញកុមារាម្នាក់ចេះរាំពត់ពេនចាក់ក្បាច់ហើយធ្វើអោយលោកនឹកដល់កូនប្រុសម្នាក់ដែលពូកែរាំហើយចាប់អាជីពរាំរហូតអាចចិញ្ចឹមខ្លួនឯងបាន។អនិច្ចាកូនប្រុសម្នាក់នោះបានជួបភាពអកុសលរងគ្រោះថ្នាក់ចរាចរណ៍មិនអាចត្រឡប់មកវិញបាត់ជីវិតពីលោកនេះ បន្សល់តែការនឹកឃើញ និង អនុស្សាវរីយ៍ដែលបានទុកកន្លងមកប៉ុណ្ណោះ ការស្ងួតចិត្តនេះនៅពេលលោកឡើងបង្ហាញវត្តមានក្នុងកម្មវិធី 3Fan របស់ផេកកម្សាន្តធ្វើអោយគ្រប់អួតដើមកដូចគ្នា នេះជាទឹកចិត្តឪពុកម្តាយដែលឃើញកូនមានអនាគតហើយបែរជាចាកចេញទៅពិតជាសង្វេកមែន។

នាយ កុយ នៅតែចង់អោយក្រុមកំប្លែងលោកមានភាពដំណើរការទៅមុខផ្សាយលើកញ្ចក់ទូរទស្សន៍ជាប្រចាំ ប៉ុន្តែដោយសារភាពវិវត្តន៍ផ្នែកឌីជីថលទើបអោយមានការខកគម្រោងសម្តែងរួមគ្នា។ចំណែកលោកនៅតែបង្ហាញនូវសកម្មភាពបង្ហាញក្នុងទូរទស្សន៍តាមរយៈកម្មវិធីកម្សាន្តជាហូរហែរដែលនេះដោយសារប្រជាប្រិយលោកនៅតែពេញនិយមនិងមិនអាចខ្វះបានទោះលោកមានវ័យជ្រេបន្តិចមែន។

LEAVE A REPLY

Please enter your comment!
Please enter your name here