មានការមើលឃើញថាតារាសម្តែង អាង សូនីតា បានឆ្ងាយពីវេទិកាសិល្បៈទីដែលនាងធ្លាប់សាងស្នាដៃសិល្បៈទម្រាំមានគេស្គាល់ ទោះយ៉ាងណាព្រោះតែការងារថ្មីធ្វើអោយ សូនីតា ជក់ចិត្តដោយសារមានអំណោយផលទើបធ្វើអោយនាងពន្យាពេលប្រឡូកសិល្បៈមួយអន្លើសិន។

តារាសម្តែង អាង សូនីតា ត្រូវបានគេមើលឃើញថា មួយរយះចុងក្រោយនេះនាងហាក់មិនសូវបង្ហាញវត្តមានក្នុងការសម្តែងច្រើនដូចមុននោះឡើយ ក្នុងពេលនាងបានកសាងកេរ្តិ៍ឈ្មោះក្នុងពិភពសិល្បះអស់ជាច្រើនឆ្នាំមក អាង សូនីតា បានទទួលស្គាល់ថា មួយរយះចុងក្រោយនេះនាងពិតជាត្រយាលនៅក្នុងការសម្តែងពិតមែន​ ដោយសារតែនាងកំពុងពង្រឹងខ្លួនចូលរួមនៅក្នុងការងារមួយផ្សេងទៀតក្រៅពីអាជីពសិល្បះ។
អាង សូនីតា ថា មួយរយះចុងក្រោយនេះនាងមិនបានបង្ហាញវត្តមានសម្តែងច្រើនដូចមុនឡើយ ដោយសារតែនាងកំពុងជាប់ដៃនឹងការងារក្នុងសមគមមួយ។

នាងបញ្ជាក់ថា សមាគមដែលនាងកំពុងធ្វើនោះគឺផ្តោតសំខាន់ទៅលើការជួយលើកស្ទួយវិស័យកសិកម្ម ទីផ្សាកម្ពុជាអោយមានទីផ្សារត្រឹមត្រូវតាមស្តង់ដា ដើម្បីជំរុញអោយ កម្ពុជាអាចរកចំនូលបានច្រើនពីកសិកម្មនឹងកុំអោយទុកដីទំនេរចោល ហើយកាត់បន្ថយការចំណាកស្រុកបានផងដែរ។

យ៉ាងណាបើតាម អាង សូនីតា បើទោះបីនាងកំពុងជាប់ដៃនូវការងារផ្នែកកសិកម្មនេះក៏ ប៉ុន្តែការងារសិល្បះនាងក៏មិនបោះបង់ចោលដែរ ពោលគឺនៅទទួលដដែលតែមិនច្រើនដូចមុននោះឡើយ។
នាងថា ការងារសិល្បះនាងនៅទទួលដដែល ប៉ុន្តែទទួលថតមួយៗប៉ុណ្ណោះ​ ហើយអាចថតសម្តែងណាដែលមានរយះពេលខ្លីប៉ុណ្ណោះ។
នាងបញ្ជាក់ថា នាងក៏នៅមានចិត្តស្តាយសិល្បះនេះដែរ ព្រោះតែស្រលាញ់បានចូល ហើយបច្ចុប្បន្ននាងកំពុងតែពង្រីកសម្ថភាពសិល្បះបន្ថែមទៀតដែរ។
នាងថា សិល្បៈជាផ្នែកដ៏សំខាន់សំរាប់ការរស់នៅ ទាំងការសម្តែង ច្ម្រៀង ជំនាញផ្សេងៗ ចំនែកការរកស៊ីក៏ត្រូវមានសិល្បៈក្នុងខ្លួនដែរ និយាយរួមទៅ សិល្បៈជាសសៃឈាមមួយដែលមិនអាចខ្វះបាននៅក្នុងសង្គម ។ដោយឡែកពាក់ព័ន្ធបញ្ហាស្នេហាវិញ​ អាង​ សូនីតា បានលើកឡើងថា អាយុរបស់នាងប៉ុណ្នឹងហើយ បើថាអត់មានស្នេហាក៏គ្មានអ្នកជឿដែរ ប៉ុន្តែបញ្ហានេះនាងសុំលាក់សិន ដោយត្រូវរងចាំពេលវេលាមកដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here