យោងតាមសារបែកធ្លាយជុំវិញការឆ្លងឆ្លើយមួយ បានបង្ហាញថា តារាចម្រៀង និង ជាតារាសម្ដែង កញ្ញា ប៉ាត់ សុធារ៉ា គឺជាជនទី៣ដែលបានពាក់ព័ន្ធ អតីតពិធីករលោក លាន អាព្រីលគីនីន ដែលបច្ចុប្បន្នលោក លាន អាព្រីលគីនីន មានងារឧកញ៉ា បើទោះជាលោកត្រូវគេដឹងថា មានភរិយាស្របច្បាប់ គឺអតីតតារាសម្ដែង អ្នកនាង កែវ វលក្ខណ៍ទៅហើយ។ សំណេរបែកធ្លាយ បានអះអាងថា ប៉ាត់ សុធារ៉ា គឺជានារីកំណាន់ និង ទំនងជានៅបន្តទំនាក់ទំនងជាមួយ លោក គីនីន ទើបធ្វើអោយទំនាក់ទំនងគូស្នេហ៍របស់អ្នកនាង កែវ វលក្ខណ៍ និង លោកគីនីន ត្រូវគេអះអាងថា មានភាពរង្គោះរង្គើ។

យោងតាមឆាតដែលបានបែកធ្លាយ គឺ ប៉ាត់ សុធារ៉ា បានអះអាងចំពោះភរិយាដើម គឺអ្នកនាង កែវ វលក្ខណ៍ ដែលជាបងស្រីបង្កើត របស់ តារាសម្ដែង អ្នកនាង កែវ ស្រីនាងថា ខ្លួននឹងឈប់ទាក់ទងជាមួយលោក លាន អាព្រីលគីនីន ទៀតហើយ ដោយគេឃើញរូបថតមួយសន្លឹកបង្ហាញថា នាងបានមកផ្ទះរបស់ភរិយាដើម និងបានសុំទោស តាំងពីអំឡុងខែ១១ ឆ្នាំ២០១៩ មកម្លេះ។ យ៉ាងណាមិញ រឿងរ៉ាវនៅតែបន្ត ដោយសារបែកធ្លាយឆាតបានបង្ហាញថា នាង និង លោក លាន អាព្រីលគីនីន ទំនងនៅទាក់ទងគ្នា ទើបកន្លងមកគេឃើញ អ្នកនាង កែវ វលក្ខណ៍ ធ្លាប់ចេញប្រតិកម្មនោះផង។ នៅក្នុងពេលនេះ មានការទម្លាយថា ប៉ាត់ សុធារ៉ា បានទាំងដាក់បណ្ដឹងភរិយាដើម ពីបទបរិហាកេរ្តិ៍នាងក្រោយពេលនាងសុំបញ្ចប់ទៅហើយ ខណៈដែលក្នុងសារដែលនាងឆ្លងឆ្លើយជាមួយលោក គីនីន គឺនាងបញ្ជាក់ថា ខ្លួនមានកូនវ័យ៣ខែក្នុងពោះ តាំងពីចុងខែមេសា ឆ្នាំ២០២០ ជាមួយលោកគីនីន។ ផ្អែកតាមការទម្លាយសារឆ្លងឆ្លើយជាច្រើនរវាង កញ្ញា ប៉ាត់ សុធារ៉ា និង លោកគីនីន និង ជាមួយអ្នកនាង កែវ វលក្ខណ៍ នេះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសាររឿងនេះ គេស្មានថាចប់យូរហើយ ប៉ុន្តែក្រោយការបែកធ្លាយ គឺមានន័យថា តារាសម្ដែង និង ជាតារាចម្រៀង កញ្ញា ប៉ាត់ សុធារ៉ា នៅតែមិនទាន់បញ្ចប់ស្នេហាត្រីកោណ ដែលធ្លាប់ចម្រូងចម្រាស់នេះនៅឡើយ។ យ៉ាងណាមិញ គេនៅមិនទាន់មានការបកស្រាយ ដោយផ្ទាល់ពីសមីខ្លួន គឺ កញ្ញា ប៉ាត់ សុធារ៉ា នៅឡើយទេ ក្នុងពេលដែលលោក លាន អាព្រីលគីនីន និង ភរិយា ក៏មិនអាចសុំការបំភ្លឺ។ ប៉ុន្តែមុនផ្ទុះព័ត័មាន ប៉ាត់ សុធារ៉ា ដាក់បណ្ដឹងភរិយាដើម នាងក៏ធ្លាប់ប្រកាសថា«ពេលដែលខ្ញុំចាកចេញគឺអាមនុស្សប្រុសថោកទាប វាតាមវាយធ្វើបាបខ្ញុំមិនឈប់ ហើយឥលូវវាបានចប់អស់ហើយ តែនាងខាងប្រពន្ធវាមិនសុខចិត្ត នៅតែបន្តផុសរូបខ្ញុំជាសាធារណៈ សួរថាចង់ឱ្យខ្ញុំហែកហួរគ្នាតាមហ្វេសប៊ុក និង រកខុសត្រូវអីទៀត។ គេយករឿងពីមុនមកដាក់បន្ទុកលើមនុស្សស្រីតែម្នាក់ ហើយវាមានតម្លៃត្រង់ណាឱ្យខ្ញុំទៅឈ្លោះទៅ ខ្ញុំថាមិនចង់មានរឿងវែងឆ្ងាយទេ តែបើមិនស្រាយរឿងមិនចប់ ស្អែកខ្ញុំនឹងធ្វើតាមផ្លូវច្បាប់»

អ្នកទទួលបានដំណឹងនេះ សុទ្ធតែមានការភ្ញាក់ផ្អើល ដោយសារតែចំណងស្នេហ៍របស់ លោក លាន អាព្រីលគីនីន និង អ្នកនាង កែវ វលក្ខណ៍ គឺក្រោយពេលបាត់មុខពីសិល្បៈ មហាជនមិនតិចទេសរសើរថា អតីតតារាសិល្បៈទាំងពីរ ពោរពេញដោយសុភមង្គល ក្រោយពីជោគជ័យក្នុងអាជីពជំនួញ ជាពិសេសក្រោយពីអ្នកទាំងពីរទើបតែរៀបមង្គលការកូនប្រុសច្បងយ៉ាងអធឹកអធមនោះ។ ប៉ុន្តែមិននឹកស្មានថា នៅពីក្រោយសុភមង្គលដែលគេតែងតែសរសើរនេះ បែរជាមានរឿងចម្រូងចម្រាស់ រហូតមានការបែកធ្លាយសារ និង ដំណឹងថា ប្ដឹងផ្ដល់គ្នា យ៉ាងស៊ីជម្រៅបែបនេះ។ យ៉ាងណាក៏ដោយ មហាជនកំពុងរង់ចាំមើលនូវការបកស្រាយ របស់ ប៉ាត់ សុធារ៉ា បន្ទាប់ពីសារបែកធ្លាយនេះ ត្រូវគេខ្ចរខ្ចាយ ដើម្បីបញ្ចប់នូវការយល់ច្រលំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here