គ្មានអ្នកណាមិនដឹងនោះទេ ក្នុងរយៈពេលនេះ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី មានរឿងរ៉ាវមួយចំនួនប៉ះទង្គិចអារម្មណ៍ ប៉ុន្តែលោកជំទាវនៅតែរឹងមាំ។ អ្វី ដែលគួរសរសើរទៅទៀតនោះ គឺលោកជំទាវនៅតែបែងចែករឿងរ៉ាវឯកជន និង ផលប្រយោជន៍សង្គមអោយដាច់ឆ្ងាយពីគ្នា។ ជាក់ស្ដែងថ្វីត្បិតតែមានរឿងរ៉ាវ មិនសប្បាយចិត្តខ្លះ ក៍លោកជំទាវនៅតែមានទឹកចិត្តជ្រះថ្លា ក្នុងការបរិច្ចាគដដែល ដែលនេះអាចមិនកើតមាននៅក្នុងកាលៈទេសៈដូចគ្នា សម្រាប់សប្បុរសជនភាគច្រើននោះឡើយ។

យោងតាមផេកផ្លូវការ ដែលមានឈ្មោះថា វត្ត ព្រះវិហារសួគ៍ បានបង្ហោះថា”ចម្រើនពរ អរគុណឧកញ៉ា អ៊ាន សៀវមុី និងស្វាមី ព្រមទាំងបុត្រ ដែលមានសទ្ធាជ្រះថ្លា ប្រគេនបច្ច័យចំនួន ៧,២០០ដុល្លារ (ប្រាំពីរពាន់ពីររយដុល្លារ) សម្រាប់ចូលរួមកសាងកុដិ នៅវត្តព្រះវិហារសួគ៌។ សូមទសបារមីព្រះអង្គវត្តព្រះវិហារសួគ៌ប្រោះព្រះប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ នេះជាបរិច្ចាគកញ្ចប់ថវិកាមួយដែលមានចំនួនច្រើន នៅក្នុងកាលៈទេសៈ ដែលលោកជំទាវមានការប៉ះទង្កិចអារម្មណ៍ ហើយក៍ជាការបង្ហោះសរសើរជាលើកទី២ ពីសំណាក់ព្រះតេជគុណនៅក្នុងវិស័យព្រះពុទ្ធសាសនា បន្ទាប់ពីមុននេះ ព្រះតេជគុណ នួន សុផន ដែលត្រូវបានគេស្គាល់ថា គឺជាព្រះសង្ឃដែលសកម្មក្នុងការរ៉ៃអង្គាសថវិកាជួយដល់អ្នកខ្សត់ខ្សោយ និង ជាព្រះសង្ឃ ដែលគង់នៅវត្តមួយនៅខេត្តកំពង់ឆ្នាំនោះ។

តាមរយៈការបរិច្ចាគថវិការហូតដល់ជាង7000ដុល្លារ ជួយកសាងកុដិនៅក្នុងវត្តព្រះវិហារសួគ៍នេះ បានធ្វើអោយមានការសរសើរពីលោកជំទាវកាន់តែខ្លាំង ស្របពេលដែលរឿងរ៉ាវដែលកើតមានធ្វើអោយប៉ះពាល់អារម្មណ៍របស់លោកជំទាវមុននេះ ក៏ត្រូវបានស្ងប់ស្ងាត់ និង ទទួលបានការលើកទឹកចិត្តពីសំណាក់អ្នកលេងហ្វេសប៊ុក។ អ្នកតាមដានពីជីវិតឯកជនរបស់លោកជំទាវមិនតិចទេ កោតសរសើរចំពោះទឹកចិត្តរបស់លោកជំទាវ នៅក្នុងកាលៈទេសៈនេះ ខណៈពេលដែលការបរិច្ចាគរបស់លោកជំទាវមិនមែនជាលើកទី១នោះទេនៅវត្តវិហារសួគ៍ ដោយពេលកន្លងមក គេឃើញលោកជំទាវបរិច្ចាគទាំងថវិកាកសាងសមិទ្ធផលផ្សេង និងពាំនាំទាំងអំណោយយកទៅចែកជូនចាស់ៗ និងគ្រួសារខ្វះខាត នៅក្នុងវត្តនោះ។ កន្លងមកលោកជំទាវ ក៏បានចំណាយធនធានរាប់ពាន់ដុល្លារជួយដាក់អំពូលភ្លើងនៅតាមដងផ្លូវ ពីវត្តវិហារសួគ៍ ទៅខេត្តព្រៃវែង និង ផ្ដល់ថវិកាជួយកសាថផ្លូវជូនដល់សហគមន៍នោះផងដែរ។

គួរបញ្ជាក់ថា លោកជំទាវ អ៊ាន សៀវម៉ី គឺជាតារាអនឡាញ ដែលទទួលភាពល្បីល្បាញតែក្នុងរយៈពេលដោយសារតែសកម្មភាពសប្បុរសធម៌។ លោកជំទាវកាន់តែលេចធ្លោខ្លាំង ក្រោយពីចេញមុខឈឺឆ្អាលក្នុងការសង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here