នេះជាលើកទី១ហើយដែល បវរកញ្ញារងលេខ២ ឈុន រក្សា Miss Universe Cambodia ទទួលស្គាល់ថាម្ចាស់មកុដMiss Universe Cambodia 2020 រ៉េត សារីតា ពិតជាសមបានម្កុដបំផុត។ រក្សាដែលមានហ្វេនៗច្រើនលើកឡើងថា សមបំពាក់ម្កុដមិនមានការអន់ចិត្តឡើយព្រោះនេះកើតចេញពីសមត្ថភាពរៀងខ្លួន។

ឈុន រក្សា បានឆ្លើយ និង ខមមិនសំណួរដែលហ្វេនសរសេរពេលនាងឡាយវិដេអូថា បងសារីតាគឺគាត់ពិតជាមានសមត្ថភាពណាស់ពូកែដែលអាចនិយាយថាគេគ្មានគាត់មាន នេះតាមការកត់សម្គាល់ពីរូបនាងចូលប្រកួតហើយក៏មិនចង់និយាយអ្វីអោយលើសនេះដែរ យ៉ាងណា រក្សាបានតបតទៅទៀតថា សូមអោយស្ត្រីទាំងអស់ក្លាហានហើយជឿជាក់លើសមត្ថភាពខ្លួនឯងអោយច្រើនយកចំណេះដឹងមកប្រកួតនោះអាចជាបទពិសោធន៍ថ្មីមួយ

ឈុន រក្សា ត្រូវបានមហាជនតាមដានណាស់ដោយសារនាងមានត្រេមុខស្អាតរាងខ្ពស់ស្រឡូនញញឹមស្រស់ នាងត្រូវបានគេជឿជាក់ថានិងក្លាយជាបវរកញ្ញាចក្រវាឡ២០២០នេះមើលទៅលេចធ្លោទាំងរាងដំណើរ នៅពេលមិនបានម្កុដមានការសោកស្តាយរហូតខ្លះថាមិនសម ប៉ុន្តែធាតុពិតម្ចាស់ម្កុដ ហរ៉េត សារីតា គឺមានចំនុចល្អលើសគេដែលសមជាម្ចាស់ពាន។

LEAVE A REPLY

Please enter your comment!
Please enter your name here