មហាជនមានភាពក្តុកក្តួលជាខ្លាំងនៅពេលដឹងរឿងរ៉ាវរបស់ មាន សូនីតា កាលពីអតីតកាល កញ្ញាជួបរឿងកម្សត់ៗជាច្រើនក្នុងនាមជាក្មេងស្រីតូចម្នាក់ដែលប្រឈមរឿងធំៗ គេឯងពិតជាភ្ញាក់ផ្អើលដែលបានជ្រាបដោយ សារតែនាងឃើញតែមានភាពរីករាយញញឹមក្នុងជីវិតជាតារា។

មាន សូនីតា បានរៀបរាប់ទាំងអួលដើមកយំយែកថា នាងនៅពីតូចគឺមិនស្រណុកនោះទេគ្រួសារបែកបាក់គ្នា រវាងម៉ាក់ និង ប៉ា នាងបែកបាក់គ្នានាងត្រូវទៅនៅជាមួយម្តាយហើយគាត់ជាអ្នកមើលថែដើម្បីជីវភាពម្តាយនាងត្រូវចេញទៅធ្វើការតាមខេត្តដូរពីខេត្តមួយទៅខេត្តមួយ។អ្វីដែលប្រឈមគឺការរៀនរបស់នាងគឺលំបាកទើបផ្ញើនៅជាមួយម្តាយមីង ប៉ុន្តែនៅជាមួយម្តាយមីងគឺមិនដិតដល់ពេកដែរនាងចាំបានកាលអាយុ៥ឆ្នាំរស់នៅខេត្តសៀមរាបម៉ាក់ក្រងសក់ទៅរៀនហើយដាក់ម្ហូបអោយញាំមិនទំលាប់ចាយលុយ រូបភាពនោះបានតែមួយរយៈប៉ុណ្ណោះក្រោយមកដូរមកនៅជាមួយម្តាយមីងគឺត្រូវរៀបចំខ្លួនឯងទាំងស្រុង បើបកក្រោយវិញគឺសុំនៅអោយបានកក់ក្តៅជាមួយម្តាយនេះជាបំណងរបស់នាង បច្ខុប្បន្នម្តាយនាងនៅជាមួយនាងហើយគាត់ឃើញយើងតស៊ូគាត់អាណិតយើងលើកទឹកចិត្តរហូត។

តាមរយៈការរំលឹកនេះ អាចជាការបង្ហាញនូវភាពរឹងមាំរបស់ស្ត្រីហើយចេះតស៊ូប្រយុទ្ធប្រឆាំងជាមួយឧបសគ្គ សព្វថ្ងៃនេះ មាន សូនីតា កំពុងក្លាយជាតារាសម្តែងដ៍ជោគជ័យហើយទទួលបានការគាំទ្រខ្លាំង ពិតជាមិននឹកដល់ជីវិតមនុស្សម្នាក់ៗមានសភាពខុសៗគ្នាឃើញងារជាតារាតែកម្សត់ពីអតីតកាលមិនធម្មតា នេះជាជីវិតមួយបែបៗម្នាក់ លើលោកនេះអ្វីក៏ឃើញ។

LEAVE A REPLY

Please enter your comment!
Please enter your name here