មិននៅស្ងៀម ឧកញ៉ាផាសុកបណ្ឌិត គាង សេង និង លោកជំទាវ ទុយ សុីមន ក៏ចេញមុខជួយទិញវ៉ាក់សាំង

0

ក្នុងន័យឈឺឆ្អាលដល់រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងស្វែងរកថវិការក្នុងការទិញវ៉ាក់សាំងការពារជម្ងឺរកូវីដ19 នាពេលខាងមុខនោះលោកឧកញ៉ា ផាសុកបណ្ឌិត គាងសេង និងលោកជំទាវ ទុយ ស៊ីមន អគ្គនាយកក្រុមហ៊ុនគាងសេង ស៊ីមន អ៊ីនធើណេសិនណល(ក្រុមហ៊ុន-ទឹក-ញ-ទេព) ដែលជាសប្បុរសជនដែលតែងតែចូលរួមក្នុងសកម្មភាពសង្គមមួយរូប ក៏បានបរិច្ចាគថវិការផ្ទាល់ខ្លួនមួយចំណែកជួយដល់រាជរដ្ឋាភិបាលតបតាមការអំពាវនាវផងដែរ។ លោកបានបរិច្ចាគទឹកប្រាក់ចំនួន 5000$ ដែលការចូលរួមនេះមិនត្រឹមតែជួយសម្រួលដល់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាការបំផុសមួយប្រកបដោយអត្ថន័យមួយខ្ពស់ ដើម្បីឱ្យកាន់តែមានការចាប់អារម្មណ៍បរិច្ចាគនៅក្នុងកាលៈទេសៈនេះផងដែរ។

ការចូលរួមចំណែករបស់លោកឧកញ៉ា និងលោកជំទាវ មិនមែនជាលើកទី1នោះទេ ដោយសារតែពេលកន្លងមកលោកទាំង2 ត្រូវគេកត់សម្គាល់ថា មានភាពសកម្មយ៉ាងខ្លាំងក្នុងការបរិច្ចាគធនធានជួយដល់សង្គម ជាពិសេសនៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាទទួលរងនូវវិបត្តិកូវីដ19ខ្លាំង និងគ្រោះទឹកជំនន់នាពេលកន្លងមក។ នៅលើហ្វេកប៊ុកផេកផ្លូវការរបស់លោកឧកញ៉ាបណ្ឌិត និងលោកជំទាវក៏បានប្រកាសអំពាវនាវសុំឱ្យមានការចូលរួមដូចគ្នានឹងលោកឧកញ៉ា និងលោកជំទាវដូចគ្នាដបែបនេះឱ្យបានកាន់តែច្រើនផងដែរ បើទោះជាការរួមចំណែកនោះជាចំនួនតិចក្ដីច្រើនក្ដី។

គួរបញ្ជាក់ផងដែរថាលោកឧកញ៉ា ផាសុកបណ្ឌិត គាងសាង និងលោកជំទាវ ទុយ ស៊ីមន នាពេលកន្លងមកក៏សកម្មផងដែរក្នុងការជួយដល់ទុគតជន កុមារកំព្រា ជនពិការ និងសិស្សនិស្សិតដែលខ្វះលទ្ធភាពបន្តជំនាញជាដើម ក្រៅពីបរិច្ចាគថវិការជួដល់រដ្ឋាភិបាល និងជួយដល់កាកបាទក្រហមជាដើមនោះ។

<img src="https://postnewscambodia.com/wp-content/uploads/2020/12/IMG_20201208_193834_166.jpg" alt="" width="1080" height="511" class="alignnone size-full wp-image-11274"

LEAVE A REPLY

Please enter your comment!
Please enter your name here