មកទល់ពេលនេះ បទចម្រៀង Original Song ក្រោមចំណងជើងថា “អំពើល្អ” ត្រូវបានផលិតជា MV សាចរឿងចប់រួចរាល់ហើយ ដោយការផលិតនេះគឺជាស្នាដៃជ្រោមជ្រែងរបស់ផលិតកម្ម Amnart Media ដែលជាក្រុមហ៊ុនស្ដង់ដាក្នុងការផលិតស្ពត និង ភាពយន្តនៅកម្ពុជា។ អ្វីដែលគួរអោយចាប់អារម្មណ៍ គឺ MV នេះ មានការចូលរួមសម្ដែងសុទ្ធតែសិល្បករល្បីៗ ដោយគ្រាន់តែឃើញរូបភាពក៏ដឹងថា នេះជា MV មួយដែលមិនធម្មតា។

តារាសម្ដែងសរុបនៅក្នុង MV បទនេះ ត្រូវបានគេអះអាងថាមានចំនួនជាង50រូប ដោយសិល្បករដែលមានកេរ្តិ៍ឈ្មោះបោះសំលេងរួមមាន កញ្ញា សូដា នីតា តារាសម្ដែង និង បង្ហាញម៉ូដ, លោក សុខ សុធន អ្នកដឹកនាំរឿង និង ជាតារាសម្ដែង, អ្នកនាង ប៉េងប៉ោង តារាកំប្លែង, លោក បញ្ញា សិទ្ធិ តារាសម្ដែង, លោក លាង ឧត្តម តារាសម្ដែង, អ្នកនាង សឿន ផានផាភួង តារាសម្ដែង, កញ្ញា ឈូឈូ ឬ អាង សុជាតា តារាសម្ដែង, អ្នកស្រី វ៉ាន់ថុន តារាសម្ដែង, លោក ជេត បុរី តារាសម្ដែង, អ្នកស្រី អ៊ុំ សក្ខណា ហៅ ម៉ែនឿន, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង, លោក ព្រហ្ម ប្រសិទ្ធី តារាសម្ដែង, លោក រុន ណាកូ ពិធីករផ្ទះតារា និង ជាតារាចម្រៀងក្លាស៊ិក, លោក ហាក់ ធៀមុន្នី តារាសម្ដែង, កញ្ញា ពេជ្រ ចរណៃ តារាសម្ដែងក្បាច់គុន, កញ្ញា ដាវណ្ណ ចេន្នី តារាសម្ដែង, ប្អូនប្រុស ដាវណ្ណ រីគី តារាសម្ដែង, កញ្ញា ព្រីយ៉ា តារាសម្ដែង, លោក ឃីម រតនៈ តារាសម្ដែង, លោក មាស សៀវប៉ាយ តារាសម្ដែង, អ្នកនាង ចែ ឈុំភួយ តារាចម្រៀង, លោក សិរីវង្ស តារាសម្ដែងក្បាច់គុន, លោក ស៊ឹម សុវណ្ណដុឡា តារាចម្រៀង, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក ឯក រ៉ាវ័ន្ត តារាសម្ដែង, កញ្ញា អ៊ុក ដារ៉េត តារាសម្ដែង, អ្នកនាង យិន ស្រីពៅ តារាចម្រៀង, លោក មាស សំណាង តារាចម្រៀង, កញ្ញា ស្រីថូ តារាសម្ដែង, កញ្ញា ប៉ែតសិបគីឡូ, កញ្ញា សេង រ៉ានី តារាម៉ូដែល និង សម្ដែង, ប្អូនប្រុស មឿន សុធារិទ្ធិ តារាសម្ដែង, និង សិល្បករចាស់ថ្មី ជាច្រើនរូបទៀត។

ខាងក្រោមនេះ ជាកម្រងរូបភាពតួអង្គសម្ដែង និង សកម្មភាពត្រួសៗ ពីសកម្មភាពក្នុងការថតបទ”អំពើល្អ” ដែលបានបញ្ចប់យ៉ាងជោគជ័យ កាលពីយប់ថ្ងៃទី18 មិថុនា ឆ្នាំ2020 កន្លងទៅ៖

LEAVE A REPLY

Please enter your comment!
Please enter your name here