អាចចាត់ទុកជាតួលេខមួយខ្ពស់មិនធម្មតានៅក្នុងកាលៈទេសៈពេលនេះ បើធៀបនឹងតារាអនឡាញ ដែលបានបរិច្ចាគជួយដល់រដ្ឋាភិបាល ក្នុងគម្រោងត្រៀមទិញវ៉ាក់សាំងការពារជម្ងឺកូវីត១៩។ អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន ដែលជានាយិកា ក្រុមហ៊ុនសម្រស់ធម្មជាតិ បានទទួលការសរសើរយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង ប្រកាសបរិច្ចាគរហូតចំនួន១៥ម៉ឺនដុល្លារ ដែលចំនួននៃការបរិច្ចាគនេះ ក៏ត្រូវគេមើលឃើញថា មានចំនួននាំមុខគេផងដែរ ក្នុងចំណោមតារាអនឡាញល្បី គិតត្រឹមការបរិច្ចាគ ត្រឹមថ្ងៃទី៩ ធ្នូ ឆ្នាំ២០២០។

អ្នកនាងបានបង្ហោះសារនៅទំព័រហ្វេសប៊ុកថា”នាងខ្ញុំ ស្រីអូន និងស្វាមី បរិច្ចាគថវិកាចំនួន 600,000,000 រៀល (15 ម៉ឺនដុល្លារ) ជូនដល់រដ្ឋាភិបាលដើម្បីចូលរួមចំណែកក្នុងការទិញវ៉ាក់សាំងប្រឆាំង មេរោគកូវីត19។ នេះជាការចូលរួមចំណែកមួយដែលខ្ញុំ និងគ្រួសារបានជួយដល់ប្រជាពលរដ្ឋកម្ពុជាជាមួយរដ្ឋាភិបាល។ នាងខ្ញុំនឹងបន្តចូលរួមតាមលទ្ធភាពដែលនាងខ្ញុំមាន។សូមជូនពរដល់បងប្អូនទាំងអស់គ្នាជៀសផុតពីជំងឺដ៏កាចសាហាវនេះផងចុះ។

ក្រោយពីអានសំណេរដ៏មានអត្ថន័យនេះហើយ ធ្វើឲ្យមហាជនជាច្រើនបាន សម្ដែង អារម្មណ៍រំភើបជាខ្លាំងតែម្ដង។ គួររម្លឹកផងដែរថា មិនមែនជាលើកទីមួយនោះទេដែល ស្រីអូន និងស្វាមី តែងតែយកចិត្តទុកដាក់ក្នុងការជួយសង្គមជាតិ នាពេលកន្លងមក។ លើសពីនេះទៅទៀតនោះ លោក ឈាង រ័ត្ន និងស្រីអូន បានធ្វើការប្តេជ្ញាថាពួកគាត់នឹងបន្តការងារសប្បុរសធម៌ រហូតដង្ហើមចុងក្រោយ ថែមទៀតផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here