ដើម្បីក្លាយជាម្ចាស់ផលិតកម្មផ្ទាល់ខ្លួន សូដា នីតា ប្រកាសលក់ផ្ទះដ៏កម្សត់មួយ

0

អាចថាជាការលះបង់មួយដ៏ធំដែល សុខៗគេមិននឹកស្មានថា សូដា នីតា ប្រកាសលក់ផ្ទះដែលជាកម្លាំងញើសឈាមតស៊ូនៃជីវិតសិល្បៈ សូដា នីតា បានប្រកាសចង់ក្លាយជាថៅកែកុនហើយដើមទុនដែលនាងបង្ហាញនេះនឹងបានដល់គោលដៅជាក់ជាមិនខាន សូមសរសើរទឹកចិត្តដែលនាងលះបង់ដើម្បីសិល្បៈពិតៗនេះជាទឹកចិត្តល្អនិងគំរូមួយផងដែរ។

សូដា នីតា ប្រកាសលក់ផ្ទះភ្លាមៗមួយ ដោយសារតែនាងត្រៀមលុយទុក​ ដើម្បីបើកផលិតកម្មផ្ទាល់ខ្លួនមួយ ការប្រកាសពីគម្រោងបើកផលិតកម្មផ្ទាល់របស់ សូដា នីតា នាពេលនេះបានធ្វើបន្ទាប់នាងបានចាប់ផ្តើមការបង្កើកមុខរបររកសុីជាបន្តបន្ទាប់ ដែលចុងក្រោយនេះនាងទើបតែបើកភោជនីយដ្ឋានលក់បាយមួយកន្លែង​​ ក្រៅពីការងារសិល្បះនាពេលបច្ចុប្បន្ន។

ផ្ទះដែល​ សូដា នីតា បានប្រកាសលក់នាពេលនេះគឺជាប្រភេទផ្ទះល្វែង ហើយបានដាក់លក់ក្នុងតម្លៃប្រមាណជិត២០មុឺនដុល្លារ។
សូដា នីតា បានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកថា លក់ផ្ទះ១ល្វែង១ល្វែងតម្លៃ 18.0000$ លក់បានត្រៀមលុយបើកផលិតកម្មភាពយន្ត បើមានអ្នកគ្រាំទ្ររ ជួយទិញផងព្រោះខ្ចិលទុកចោល ( កាត់ប្លង់រឹងអោយ ) ។នាងបញ្ជាក់ថា បងប្អូនណាចង់បាន ប្រភេទផ្ទះល្វែង E0+E1 សង្កាត់ទឹកល្អក់ទី៣ ខ័ណ្ឌ ទួលគោក លក់ក្នុងតំលៃ 18.0000$ ចចារបាន ។
ដោយឡែកជុំវិញការលើកឡើងខាងលើនេះ​ សូដា នីតា បានអះអាងប្រាប់ថា អ្វីដែលនាងបានសសេរបង្ហោះតាមហ្វេសប៊ុកនោះគឺជឯរឿងពិត។
យ៉ាងណាតារាស្រីរូបនេះមិនបានបញ្ជាក់អោយបានច្បាស់លាស់ទេថា រហូតមកទល់ពេលនេះដំណើរការនៃការបង្កើតផលិតកម្មផ្ទាល់ខ្លួនរបស់នាងបានដំណើរដល់ណាឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here