មិនគួរឱ្យជឿរំលងទិវារំលឹកគុណឪពុកមួយថ្ងៃ ឪពុកអ្នកនាង ខាត់ សុឃីម ទទួលមរណភាព

0

គ្មាន អ្នកណា នឹកស្មានសោះ ថា លោកឪពុករបស់ ខាត់ សុឃីម បែរជា បាត់បង់ជីវិតដោយ អាការៈជំងឺ។ គ្រប់គ្នាស្រឡាំងកាំងពេញ ពិភពសិល្បៈ និងមជ្ឈដ្ឋានទូទៅ ដោយសារ តែឃើញសារ បង្ហោះ របស់ អ្នកនាង ខាត់ សុឃីម។ មិនដឹងថា ឪពុក ខាត់ សុឃីមទទួល រងនៅជំងឺអ្វីខ្លះទេ បែរជាក្លាយ ទៅជារឿង អកុសលបែបនេះ។

ខាត់ សុឃីម ប្រហែលជាតក់ស្លុត និងម្តាយ ប្អូនៗ ជាទីស្រឡាញ់ ដែលភ្លាមៗ បែរជាជួបរឿង បាត់គ្នា លាគ្នាគ្មានថ្ងៃវិលវិញ។ ក្រុមគ្រួសារ ដែលកំពុងតែ មានសេចក្តីសុខ ឪពុកម្នាក់ដែលតស៊ូ ចិញ្ចឹមកូន ដោយធម៌ បែរជា ទីបំផុត សល់ត្រឹមតែ អនុស្សា និងពាក្យថាលាគ្នា រហូត។ ទស្សនិកជន និងសិល្បករ ទាំងអស់ សូមផ្តល់ កម្លាំងចិត្ត អោយ ក្រុមគ្រួសារទាំងអស់ កាត់ចិត្ត ហើយ បន្តភាពរឹងមាំ ដើម្បី ជីវិតតទៅមុខទៀត។

ចំនែក នៅលើ ហ្វេសបុករបស់ អតីត តារាចម្រៀង ខាត់ ស្រីវង វិញ បានសរសេរ បង្ហោះថា« My dad passed away today 06.21.2020 ពុកអើយមិនទាន់បានជូនពរពុកផងពុកបានទៅចោលកូនដោយមិនបានលា ថ្ងៃបុណ្យខឱពុកគឺជាថ្ងៃដែលកូនធ្វើបុណ្យសពអោយពុកទៅវិញ ពុកអើយអនុស្សារីយ៍ពួកយើងពិតជាច្រើនពេកហើយ សូមអោយពុកសំលាញ់ទៅអោយបានសុក លាហើយពុក»៕ យើងសូមចូលរួមរំលែកទុក្ខ ដ៏សោកសៅនេះ ដល់ក្រុមគ្រួសារសព។

LEAVE A REPLY

Please enter your comment!
Please enter your name here