គ្មានអ្នកណាមិនដឹងនោះទេថា តារាស្រី៣ដួង រួមមាន អ្នកនាង ផាន់ ម៉ូនីកា អ្នកនាង អ៊ឹម សុគន្ធា និង អ្នកនាង អែនជី គឺជាអតីតអ្នកសិល្បៈ ដែលបច្ចុប្បន្នបានក្លាយជាសាច់ថ្លៃនឹងគ្នា ហើយក៏កំពុងជោគជ័យក្នុងនាមជាតារាអនឡាញ។ ក្រោយពេលរៀបការអ្នកទាំង៣ មិនត្រឹមតែមិនបាត់ឈ្មោះប៉ុណ្ណោះទេ ថែមទាំងកាន់តែល្បី នងត្រូវគេសរសើរថា ជោគជ័យបំផុត ក្រោយពីក្លាយជាសាច់ថ្លៃនឹងគ្នានោះផង។ អ្វីដែលចៃដន្យបំផុត គឺអតីតតារាទាំងបី សុទ្ធតែបានប្ដីក្នុងត្រកូលតែមួយ ហើយក៏កំពុងរួមដៃគ្នាបើកជំនួញអចលនទ្រព្យបន្ថែមពីលើជំនួញអនឡាញ ដែលកើបលុយស្រាប់។

អ្នកនាង ផាន់ ម៉ូនីកា គឺជាអតីតតារាចម្រៀងសាន់ដេ ដែលបានរៀបការចូលក្នុងគ្រួសារម្ចាស់ហាងរ៉ាយុទ្ធមុនគេ ដោយអ្នកនាងបានក្លាយជាភរិយារបស់លោក គង់ សុខម៉េង បងប្រុសរបស់លោករ៉ាយុទ្ធ ហើយបច្ចុប្បន្នមានងារជាឯកឧត្តម។ បច្ចុប្បន្នអ្នកនាងគឺជាម្ចាស់ប្រេនផលិតផលអនឡាញមួយ ជាម្ចាស់ហាងស៊ុបនៅកោះពេជ្រ និង ជាម្ចាស់ហាងសំលៀកបំពាក់នារី។

អតីតតារាចម្រៀង កញ្ញា អែនជី ក៏ជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ កាលពីមុនផងដែរ ដោយអ្នកនាងបានក្លាយជាភរិយារបស់លោក គង់ សុខអេង ដែលជាប្អូនប្រុសរបស់ លោក គង់ សុខម៉េង។ បច្ចុប្បន្នអ្នកនាងក៏ជាតារាអនឡាញមួយរូបផងដែរ នៅលើសង្គមហ្វេសប៊ុក។

អ្នកនាង អ៊ឹម សុគន្ធា ឯណោះវិញ ក៏ជាអតីតពិធីការិនី និង ជាតារាបង្ហាញម៉ូដមួយរូបផងដែរ ដែលបានរៀបការជាមួយ លោក គង់ សុខហេង ហៅ រ៉ាយុទ្ធ ម្ចាស់ហាងលក់សំលៀកបំពាក់រ៉ាយុទ្ធហ្វេសហ្វិន។ អ្នកនាងត្រូវបានគេកត់សម្គាល់ថា លេចធ្លោមិនធម្មតានៅក្នុងវិស័យជំនួញ ដោយបើកក្រុមហ៊ុននាំចូលផលិតផល HK7 តែមួយរយះខ្លីប៉ុណ្ណោះ ក៏ផ្ទុះការគាំទ្រ ហើយក្លាយជាតារាអនឡាញជួរមុខម្នាក់ ព្រោះតែទីផ្សារឈានឡើង។ ផ្អែកលើរូបសម្រស់ នងយុទ្ធសាស្ត្រទីផ្សារ អ្នកនាងព័ទ្ធយកអ្នកគាំទ្រ និង តំណាងចែកចាយ បានយ៉ាងគគ្រឹកគគ្រេង ស្របពេលដែលស្វាមីរបស់អ្នកនាង ដែលជាតារាសម្ដែងមួយរូប និង ជាម្ចាស់ហាងល្បីឈ្មោះ ក៏ជំរុញអោយអាជីវកម្មអ្នកនាងឈានឡើង។ អ្នកនាង អ៊ឹម សុគន្ធា ក៏ក្លាយជានារីដែលមានសុភមង្គលគួរអោយសរសើរ ក្រោយពេលរៀបការផងដែរ ជាមួយនឹងដំណក់ឈាមកូន២នាក់ អមដោយស្វាមីពូកែថ្មមថ្នាក់ និងលើកទឹកចិត្តអោយក្លាយជារាជនីនៅក្នុងបេះដូង។ អ្នកនាង និង ស្វាមីក៏ទើបបង្ហាញវីឡាតម្លៃជាងមួយលានដុល្លារ ដែលជាសមិទ្ធផលក្រោយពេលរៀបការ ដែលកើតចេញពីការប្រឹងប្រែងទាំងប្ដីទាំងភរិយានោះ។ វីឡារបស់អ្នកនាង ត្រៀមបញ្ចប់ការសាងសង់នៅក្នងបុរីប៉េងហួតច្បារអំពៅ ខណៈដែលអ្នកទាំងពីរក៏មានសមិទ្ធផលផ្ទះ និង ដីជាច្រើនកន្លែងផ្សេងទៀត ដែលបង្ហាញយ៉ាងច្បាស់ថា អ្នកនាង អ៊ឹម សុគន្ធា និង លោក រ៉ាយុទ្ធ ក្រោយចាប់ដៃគ្នា គឺជោគជ័យ និង មានបានមិនចាញ់សេដ្ឋីទាំងវ័យក្មេង។ នៅក្នងពេលនះ បងប្អូនថ្លៃទាំង៣ គឺអ្នកនាង ផាន់ ម៉ូនីកា អ្នកនាង អ៊ឹម សុគន្ធា និង អ្នកនាង អែនជី បានទាំងចាប់ដៃគ្នា បើកជំនួញអលនទ្រព្យធំមួយ នៅលើទឹកដីខេត្តកោះកុងនោះផង។

យោងតាមការបង្ហោះ គម្រោងអចលនទ្រព្យរបស់បងប្អូនស្រីថ្លៃទាំង៣ គឺជាអាជីវកម្មជាលក្ខណៈគ្រួសារដែលគូស្នេហ៍ទាំងសុទ្ធតែមានភាគហ៊ុនរៀងខ្លួន ហើយគម្រោងទាំងមូលក៏ត្រូវគេដឹងថា បាដំណើរការលក់ហើយ ដោយក្នងនោះរួមមាន គម្រោងសាងសង់ជាភោជនីយដ្ឋាន ហាងកាហ្វេ គំរោងខុនដូ លំដាប់ផ្កាយ គម្រោងសួនកំសាន្តកុមារ ចំណតឡានធំទូលាយ
កំន្លែងសំរាក់ញាំអាហារ សំរាប់អ្នកបោះតង់ កន្លែងបោះតង់ជាក្រុម កន្លែងបោះតង់ឯកជន ឬ គ្រួសារផ្ទះលំហែកាយ គូស្នេហ៍ ផ្ទះលំហែកាយ លក្ខណៈគ្រួសារ ផ្លូវក្រាលកៅស៊ូរឹងមាំ
ការបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ ប្រព័ន្ធទឹកស្អាត សន្តិសុខសុវត្តិភាពខ្ពស់។ ទីតាំងគម្រោងនេះ ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ដោយក្នងនោះគម្រោងពុះដីឡូតិ៍លក់ កំពុងទទួលបានការគាំទ្រខ្លាំងជាងគេ។ នេះក៏ចាត់ទុកថា គឺជាជំនួញវ៉ាល់លានដុល្លារ ដែលគ្រួសាររបស់លោករ៉ាយុទ្ធ បានរំលេចរួមគ្នា ធ្វើអោយអតីតតារាទាំង៣ដួង កាន់តែមានមុខមាត់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here