បេប៊ី អាជីពចម្រៀងហក់ឡើងថ្ងូរនឹករឿងចាស់  

0

តារាចម្រៀង បេប៊ីដែលងាកមក បង្កើតការងារជាតារាចម្រៀងតាមផលិតកម្ម ឃើញថាសន្ទុះនែការគាំទ្រមានភាពគាប់ប្រសើរ។ ប៉ុន្តែគេបែរជា ឃើញរូបនាងចេញនូវអារម្មណ៍នឹកនារឿង កន្លងទៅដែលធ្លាប់ មានប្រវត្តិសាងឡើងយ៉ាងច្រើន។ម្ល៉ោះហើយទើប នាងរមែងគិតគូដល់ចំនុចនោះ ហើយធ្វើចិត្តរំសាយមិនបាន។

យ៉ាងណាមិញ ត្បិតកំពុងតែជោគជ័យលើអាជីពតារាចម្រៀងក៏ពិតមែន ក៏តារាចម្រៀងស្រីរូបនេះនៅតែនឹករលឹកដល់អាជីពចាស់ជានិច្ច ពិសេសមិត្តភក្តរួមអាជីពជាមួយគ្នាដែលធ្លាប់លេងសើចសប្បាយ ទាំងនេះហើយជារឿងមិនអាចបំភ្លេចបានក្នុងអាជីពពិធីការនីរបស់នាង។
 
បេប៊ី ជាតារាចម្រៀងម្នាក់មានប្រជាប្រិយភាពខ្ពស់គួរសមក្នុងចំណោមតារាចម្រៀងល្បីៗជាច្រើនដែលជ្រកកោនក្រោមដំបូលផលិតកម្មតែមួយ។ បើទោះបីទើបប្រឡូកវិស័យចម្រៀងក៏ពិតមែនតែ បេប៊ី ទាញបានប្រជាប្រិយភាពយ៉ាងឆាប់រហ័ស ដោយមានអ្នកគាំទ្ររង់ចាំបទថ្មីរបស់នាងជានិច្ច ថែមទាំងត្រូវគេសរសើរថា ជាតារាស្រីម្នាក់ពូកែនិងសម្បូរស្ទីលតុបតែងខ្លួនផងដែរ។កញ្ញា បេប៊ី ច្បាស់ជានៅចាំថា មុនងាកមកចាប់អាជីពតារាចម្រៀងដូចសព្វនេះ បេប៊ី ធ្លាប់ជាពិធីការនីឆ្នើមម្នាក់ប្រចាំទូរទស្សន៍ CTN និង MyTV ប៉ុន្តែដោយសារសមត្ថភាព ទេពកោសល្យផ្នែកចម្រៀងល្អគាប់ប្រសើរ បេប៊ី ត្រូវបានផលិតកម្មទីក្រុងភាពយន្តថោន អញ្ញើញឲ្យចូលរួមជាតារាចម្រៀងប្រចាំផលិតកម្ម ជាហេតុនាំឲ្យនាងបោះបង់អាជីពកាន់ម៉ៃក្រូហ្វូនលើឆាក ហើយផ្តើមអាជីពជាតារាចម្រៀងជំនួសវិញ។


 

LEAVE A REPLY

Please enter your comment!
Please enter your name here