ក្ដៅចិត្តទាំងព្រឹកតារាសម្ដែង និងម៉ូឌែលអ្នកនាង លី ម៉ារីណា បានបង្ហោះសារឆ្លងឆ្លើយប្រទាក់សម្ដីគ្នាជាមួយនឹងម្ចាស់ផេកលក់ទូរស័ព្ទមួយដែលអ្នកនាងបានធ្វើការកុហ្មង់ទិញ ហើយយកទូរស័ព្ទនោះមកប្រើបែជាមានបញ្ហាមិនប្រក្រតី។

នៅក្នុងខ្លឹមសារដែលអ្នកនាងបង្ហោះបានសរសេររៀបរាប់ទាំងកំហឹងថា « ក្ដៅចិត្តទាំងព្រឹកទិញទូរស័ព្ទឱ្យកូនចៅប្រើប៉ះរបស់អន់ដោតភ្លាមឆេះភ្លាម មិនសំខាន់ត្រឹម 30$ទេ សំខាន់សម្ដីអ្នកលក់និយាយមកដូចឯងនឹងបោកវា មីចោរងាប់បិទភ្នែកជិតនេះ ។»

មុនការបង្ហោះនេះដែរ អ្នកនាងក៏បានឆាតទៅស្នើរសុំរកដំណោះស្រាយពីម្ចាស់ផេកដើម្បីឱ្យមានការទទួលខុសត្រូវ និងរកដំណោះស្រាយ តែបែជាអ្នកលក់នោះមិនទទួលខុសត្រូវ បង្វែងដានធ្វើជាមិនស្គាល់ និងចោទប្រកាន់អ្នកនាងថាជាអ្នក Hake គណនីហ្វេកប៊ុករបស់នាង ព្រមទាំងប្រើសម្ដីមិនសមរម្យទៅកាន់អ្នកនាងថែមទៀតផង។

យ៉ាងណាមិញយើងនៅមិនទាន់ដឹងពីចេតនារបស់ម្ចាស់ផេករូបនេះថាពិតជាយល់ច្រឡំ ឬក៏បង្កើតឱ្យមានការយល់ច្រឡំដើម្បីគេចវេសពីការទទួលខុសត្រូវនោះទេ ។ តែនេះគឺជាសារមួយដើម្បីក្រើនរំឮកដល់ម្ចាស់ផេកអាជីវកម្មអនឡាញមួយចំនួនត្រូវមានទំនួលខុសត្រូវខ្ពស់ ណែនាំសេចក្ដីថ្លៃថ្នូរដល់បុគ្គលិក និងពង្រឹងគុណភាពផលិតផលរបស់ខ្លួនដើម្បីធ្វើឱ្យអ្នកទិញមានទំនុកចិត្តក្នុងការប្រើប្រាស់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here