បន្ទាប់ពីបង្ហាញសាខាថ្មីដែលស្ថិតនៅក្បែរផ្សារសុវណ្ណា អ្នកឯកទេសផ្នែកសម្ផស្សគឺលោកស្រី រៃ សោភា ដែលជាអគ្គនាយិការ មជ្ឈមណ្ឌលថែរក្សាសម្ផស្ស Sophea Skincare ត្រូវគេកត់សម្គាល់ថាកាក់កបយ៉ាងខ្លាំងជាមួយនឹងសេវ៉ាកម្មសំខាន់ៗបន្ថែមផ្សេងទៀតគឺ ចាក់បង្រួមស្លាបច្រមុះ ចាក់បង្រួមថ្កាម និង ចាក់បណ្ដុះខ្ទង់ច្រមុះជាដើមដោយមិនចាំបាច់វះកាត់។ ទាំងហាងចាស់និងហាងថ្មីរបស់លោកស្រី ត្រូវគេឃើញកកកុញដោយភ្ញៀវដែលមកទទួលសេវ៉ាកម្ម ជាក់ស្ដែងតាំងពីម៉ោង 9 ព្រឹកដល់ម៉ោង 7យប់ ភ្ញៀវរបស់លោកស្រីតម្រង់ជួរចាំចាប់លេខ។

លោកស្រី រៃ សោភា បានថ្លែងបញ្ជាក់ថា ហេតុផលដែលសេវ៉ាកម្មខាងលើនេះទទួលបានការគាំទ្រខ្លាំងគឺដោយសារតែពេលកន្លងមក ការបង្រួមស្លាបច្រមុះ ការបង្រួមថ្កាម និងការបង្រួមបរបូរមាត់ជាដើមសុទ្ធតែប្រើវិធីវះកាត់ដែលបង្ករការប៉ះពាល់ ដែលខុសពបីវិធីថ្មីនេះគឺជាការបង្រួមតាមបែបកូរ៉េដោយប្រើថ្នាំប្រភេទល្អចាក់មិនបង្ករផលប៉ះពាល់ទៅថ្ងៃក្រោយ ហើយអាចបង្រួមបានស្អាតមួយជីវិត។ អ្វីដែលសំខាន់គឺសេវ៉ាទាំងអស់របស់លោកស្រីសុទ្ធតែចំណាយតិដែលធ្វើឱ្យអតិថិជនភាគច្រើនពេញនិយម។ ក្នងនោះសេវ៉ាចាក់ខ្ទង់ច្រមុះដោមិនបាច់វះកាត់ដាក់ខ្ទង់មានភ្ញៀវមកទទួលសេវ៉ាច្រើនជាងគេ ខណៈដែលសេវ៉ាកម្មផ្សេងៗក៏ទទួលការគាំទ្រ។

លោកស្រីបន្តថា សេវ៉ាដែលពេញនិយមខ្លាំងជាងគេនៅ Sophea Skincare គឺញិចមុន ម៉ាស្សាមុខ ព្យាបាលស្បែកមុខ និងចាក់បញ្ចូលវីតាមីនមុខជាដើម។ ក្នុងនោះសេវ៉ាកម្មដេរផ្ជិតមុខខ្មូតក៏ល្បីល្បាញណាស់ដែរដោយមានតម្លៃមួយស្អាតត្រឹមតែជាងមួយរយដុល្លាតែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here