កញ្ញាលំដាប់លេខ៣ Miss Grand Cambodia 2020 លីវ ជីលី បានទៅកាន់ឆាកអន្តរជាតិ ក្រោយពេលដែលកញ្ញា ត្រូវផ្តល់សិទ្ឋិ អោយក្លាយជាម្ចាសមកុដ ផ្លូវការ ក្រោយពេលមានរឿងរ៉ាវកើតឡើង។ នេះជាឱកាសថ្មី ដែលលីវ ជីលី បានមកដល់ទីតាំង ហើយជម្រុញអោយនាងតស៊ូ ដើម្បីបានឱកាសល្បីល្បាញលើឆាកអន្តរជាតិ។

កញ្ញាឯក Miss Grand Cambodia បានបញ្ចេញឈុតតំណាងជាតិផ្លូវការហើយសម្រាប់កញ្ញា លីវ ជីលី ត្រៀមសម្រាប់ការប្រកួតកម្មវិធី Miss Grand International 2020 ដែលគ្រោងនឹងរៀបចំនៅក្នុងប្រទេសថៃនាពេលខាងមុខ។ នេះបើយោងតាមការប្រកាសពីផេកផ្លូវការរបស់ Miss Grand Cambodia កាលពីថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២០នេះ។

កញ្ញា លីវ ជីលី នឹងត្រូវគ្រងឈុត ស្ត្រីន្ទ្រវីរៈទេវីនាគីមហានាថ ដែលជាឈុតត្រៀមសម្រាប់យកទៅប្រកួតនៅលើឆាកអន្តរជាតិ Miss Grand International 2020 នាពេលខាងមុខនេះ ខណះពេលដែលឈុតនេះបង្ហាញពីភាពរឹងមាំ អង់អាចក្លាហាន របស់ស្ត្រីខ្មែរ ប្រកបដោយភាពជឿជាក់។
យ៉ាងណា បន្ទាប់ពីការបញ្ចេញឈុតផ្លូវការតំណាងកម្ពុជាសម្រាប់ការប្រកួតលក្ខណះអន្តរជាតិ Miss Grand International 2020 ជាផ្លូវការខាងលើនេះ គេសង្កេតឃើញប្រិយមិត្តគាំទ្រជាច្រើនសម្តែងការកោតសសើរនូវការរចនាសម្លៀកដ៏ល្អឯកមួយនេះឡើង។

ជាមួយសម្លៀកបំពាក់តំណាងជាតិដ៏ពិសិដ្ឋ រួមនឹងរូបសម្រស់ដ៏ស្រស់ស្អាតពី កញ្ញាលីវ ជីលី ផងនោះ គេរំពឹថា កម្ពុជាអាចនឹងទទួលបានលទ្ធផលល្អនៅក្នុងការប្រកួតនាពេលខាងមុខ ហើយនេះក៏ជាការមុខមាត់ថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងការបង្ហាញអត្តសញ្ញាណរបស់ខ្លួននៅលើឆាកអន្តរជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here