ក្នុងនាមជាដៃគូ ពិធីករ ធ្លាប់រួមការងារជាមួយ គ្នានឹង ចាន់ កែវនិមល បានធ្វើអោយលោកសុខ រ៉ាសុី ដែលរួមទ្រនំការងារដែរនោះ មហាសែនតក់ស្លុតនៅពេល ដឹងដំណឹងដ៍ពិបាកទទួលយក។ លោកពិតជាស្មានមិនដល់ ហើយក៏គិតថាគ្មានអ្នកណាចង់លំបាកខ្លួន ហើយនេះជាការលះបង់ខ្ពស់ចំពោះ ពិធីការិនី ដ៍មានទេពកោសល្យរូបនេះ ក្នុងការផ្សព្វផ្សាយអំពីមេរោគកូវីដ។

លោកសុខ រ៉ាសុី ដែលបានរួមការងារជាមួយ អ្នកនាង ចាន់ កែវនិមល បានចំណាយពេលសរសេរ សាររៀបរាប់ អមនិងវិដេអូមួយស្តី ពីការអប់រំកូវីដ ដែលនិមលសម្តែងលោក បង្ហោះថា « ព្រោះតែ Videoមួយនេះ ហើយ! ទើបគាត់ទទួលរង ដោយមិនបាន ដឹងខ្លួន 😭 ចាន់ កែវនិមល (Chan Keo Nimol)! មើល វីដេអូនេះ អ្នកនឹង បានដឹង ថាគាត់ បានធ្វើល្អ ប៉ុណ្ណា ដើម្បីសង្គម! តាមរយះការងារខ្ញុំជាមួយគាត់ គាត់ក៏ការពារខ្លាំងណាស់ដែរ ពេល ចូលធ្វើការ គាត់តែង វាស់កំដៅ ក្នុង កាបូបគាត់ តែងមានអាកុល និង ពាក់ម៉ាស់ ពាក់របាំង ជានិច្ច! ។

យើងនៅតែ ផ្តល់កំលាំងចិត្ត ដល់គាត់ និង គ្រួសារគាត់ ជូនពរ អោយគាត់ និង គ្រួសារ ឆាប់ជាសះស្បើយ ដូចធម្មតាវិញ!
សូមលើកទឹកចិត្តគាត់ទាំងអស់គ្នា!
ដោយក្តីគោរព ពីខ្ញុំបាទ ដែលជាមិត្តរួមការងារ និង នៅជាបងប្អូនល្អ នឹងគ្នា រហូត ! ( សុខ រ៉ាសុី)»៕

មកទល់ពេលនេះ គ្រប់តារាចម្រៀងទាំងអស់ និងបុគ្គលិកមួយចំនួននៅហង្សមាស បាននាំគ្នាយកសំណាកទៅធ្វើតេស្តគគ្រប់គ្នា។ ហ្វេនៗនិងមហាជន សុខតែជូនពរស្ថាប័នហង្សមាស និង តារាហង្សមាស អោយសុខសប្បាយរួចចាកផុត ពីមេរោគសាហាវនេះ ហើយជនរួមជាតិក៏ ត្រូវចេះការពារអោយ មុឺងមាត់បំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here