តារាចម្រៀងថែល ថៃ ត្រូវបាន រកឃើញ នូវ វីរុសផ្ទុកមេរោគ កូវីដ១៩ ផ្លូវការហើយ ។នេះជាការប្រកាសកាលពីព្រឹកថ្ងៃទី២២ មិនា ឆ្នាំ២០២១ មុននេះរបស់អុឹម ជីវ៉ា។ តារាកកើតមេរោគកូវីដ១៩ នេះបានក្លាយជាបញ្ហា កក្រើកពេញពិភពសិល្បៈ។

នេះជាតារាលំដាប់ល្បីមួយទៀតហើយ នៅហង្សមាស ដែលឆ្លងកូវីដ ។ ថែល ថៃ បានតេស្តលើកទី២ ហើយចេញសញ្ញា វិជ្ជមានតាំងពីល្ងាចម្សិលមិញ។ យ៉ាងណាទើបតែព្រឹកឡើងប្រកាសអោយមហាជនបានដឹងជាទូទៅ។ យើងសូមចូលរួមសោកស្តាយ ហើយញគ្រប់តារាទាំងអស់ត្រូវ គោរពតាមការណែនាំនិងព្យាបាលរបស់គ្រូពេទ្យ ដើម្បីឆាប់ជា។

បញ្ហា កូវីដ នេះបានក្លាយជារឿងក្តៅ នៅក្នុងសង្គមតារា និងសង្គមទាំងមូល។ បញ្ហាមួយនេះ បានបង្អាក់ការងារខ្លះរបស់ពលរដ្ឋ មិនហ៊ានចេញទៅណា ខណៈខ្លះធ្វើការតាម អន ឡាញ។ ចូរគោរពតាម ការបញ្ជា រាល់ដំណឹងផ្សេងៗ របស់ រដ្ឋាភិបាល និងក្រសួងសុខាភិបាល ។ ត្រូវរក្សាគម្លាត និងមានអនាម័យល្អ។

LEAVE A REPLY

Please enter your comment!
Please enter your name here