មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីផលិតកម្មរាម បង្ហោះថានឹងបញ្ចេញស្នាដៃបទ”មនុស្សចុងក្រោយ” ក្រោមការបកស្រាយរបស់តារាចម្រៀង កញ្ញា មាស សុខសោភា ស្របពេលដែលគេមើលឃើញថាបទចម្រៀង Original Song ដែលជាការបោះទុនដោយផលិតកម្មរាម មួយនេះ គឺជាបទដែលមានអត្ថន័យ និងសាច់រឿងតពីបទ”ត្រលប់” ដែលជាស្នាដៃទី១របស់ផលិតកម្ម ដែលផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនោះ។ នេះគឺជាបទចម្រៀងទី២របស់ មាស សុខសោភា តែជាស្នាដៃទី៣ របស់ផលិតកម្មរាម បន្ទាប់ពីបទមួយរបស់តារាចម្រៀង លោក ដួង វិរៈសិទ្ធិ។ បទ”មនុស្សចុងក្រោយ” នេះ នឹងបង្ហោះជា Audio នៅល្ងាចថ្ងៃទី២ មេសា ហើយគ្រោងនឹងបង្ហោះសាច់រឿងជាMV ឆាប់ៗបណ្ដាក់គ្នាតែម្ដង ដោយរំពឹងថា នឹងផ្ទុះការគាំទ្រខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here