លោកស្រី រ៉ៃ សុភា បើកអាជីវកម្មជាថ្មីទាំងភ្នែកនៅកញ្ចឹង ក

0

លោកស្រីនៅតែចាត់ទុកថា ក្នុងឆ្នាំ២០២១នេះ នៅតែជាឆ្នាំអាក្រក់ ដែលបង្កការភ័យខ្លាចនៅក្នុងប្រទេសកម្ពុជា ហើយស្ថានភាពដែលកំពុងកើតឡើងនៅក្នុងពេលនេះ គឺអាក្រក់ជាងអំឡុងឆ្នាំ២០២១ នោះផង ដោយសារតែស្ថានភាពកើនឡើងនៃអ្នកកើតកូវីត១៩ គឺមានសភាពធ្ងន់ធ្ងរជាងមុន។ លោកស្រីទទូចអោយមានការប្រុងប្រយ័ត្នអោយខ្ពស់ ហើយនៅក្នុងអំឡុងពេលនេះ ក៏ជាដំណាក់កាលដែលមនុស្សខ្លាចមនុស្ស និង មនុស្សលែងទុកចិត្តមនុស្ស ដែលបង្កអោយប៉ះពាល់ដល់សេដ្ឋកិច្ច អាជីវកម្មស្ទើរទាំងអស់ផងដែរ។ បើទោះជានៅតាមទីសាធារណៈនៅតែមានអាជីវកម្មច្រើនបន្តបើកដំណើរការ តែអ្វីដែលបានលេចឡើងគឺសុទ្ធតែភ្នែកនៅកញ្ចឹង ក និងមើលទៅគឺស្ថិតក្នុងការភ័យខ្លាច។ លោកស្រីយល់ថា ស្ថានភាពដែលកើតឡើងនេះ អាចនឹងបន្តអូសបន្លាយយូរទៀត ពោលគឺលើកលែងតែនៅក្នុងប្រទេសច្រើនបានទទួលវ៉ាក់សាំងការពារជម្ងឺមួយនេះ ទើបរំពឹងស្ថានភាព នឹងឈប់មានការភ័យខ្លាច។ លោកថាស្ថានភាពនឹងនៅតែអាក្រក់ ហើយប្រសិនបើជម្ងឺកូវីត១៩ នៅតែមិនអាចបំបាត់អស់ពីក្នុងកម្ពុជា និង ពិភពលោក គឺសភាពភ័យខ្លាចនឹងនៅតែកើតមាន ធ្វើអោយអ្នកជំនួញ និង ពលរដ្ឋ ទោះចង់ធ្វើអ្វីក៏ធ្វើមិនកើត។ យ៉ាងណាក៏ដោយហាងទាំង៤របស់គ្លីនីក Sophea Skin Care មិនមានផលប៉ះពាល់ច្រើនខ្លាំងនោះទេ ដោយសារតែហាងជាក់ស្ដែងគឺអោយតែបើកដំណើរការគឺមានភ្ញៀវចូលពេញៗ លើកលែងតែហាងទាំង៤ផ្ទាល់ មិនហ៊ានដំណើរការហើយបិទមួយសារៗ ព្រោះតែអារម្មណ៍ភ័យមុខភ័យក្រោយ។

ស្ថានភាពដែលបង្កឡើងនេះ សូម្បីលោកស្រីចង់ចេញ MV ចង់ច្រៀងមួយបទនូវអ្វីដែលបានប្រកាសក៏ផ្អាកអស់ហើយ ដោយសារតែលែងហ៊ានចង់ជួបអ្នកប្លែកមុខ និង មិនមានទំនុកចិត្តចិត្តសម្រាប់ការជួបជុំ។ អ្នកស្រីត្រូវសម្រេចលុបគម្រោងថតបទចម្រៀង និង លុបការសម្ដែង ហើយសូម្បីតែគម្រោងដែលលោកស្រី នឹងប្រកាសលើកផ្លាកយីហោតាមហាងផលិតផល Sophea Skin Care ទាំងអស់នៅទូទាំងប្រទេសក៏ត្រូវលុបចោលដូចគ្នា។ គម្រោងមួយទៀត ដែលលោកស្រីគិតទុកតាំងពីឆ្នាំ២០២០កន្លងទៅ ថា នៅដើមឆ្នាំ២០២១នេះ នឹងធ្វើជបើលៀងជួបជុំបុគ្គលិកអោយសប្បយាយម្ដង ហើយមានចែករង្វាន់លើកទឹកចិត្តខ្លះៗ ដល់បុគ្គលិកឆ្នើមផង ក៏ត្រូវលុបចោលនោះដែរ ដោយមិនដឹងថា តើគម្រោងទាំងនោះ នឹងអាចកំណត់ធ្វើជាថ្មី ឬ លុបចោលតែម្ដងនោះទេ ក្នុងពេលដែលកូវីត១៩ បង្កការភ័យខ្លាច ធ្វើអោយលោកស្រី និង អ្នកដទៃទៀត សុទ្ធតែភ័យតក់ស្លុត ហើយខ្លាចគ្នាទៅវិញទៅមកបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here