ដ្បិតតែមិនទាន់មានឱកាសរៀបការដោយសារតែកូវីត១៩បន្តវាយលុក តែគូស្នេហ៍អ្នកសិល្បៈពីរដួង គឺរវាងលោកគ្រូ សៀក សូវីត ដែលជាគ្រូសៀកផង ជាតារាសម្ដែងផង និង តារាសម្ដែង អ្នកនាង ទេព ស្រីពៅ កាន់តែពោរពេញដោយសុភមង្គល ដោយអ្នកទាំងពីររមែងបង្ហោះអោយឃើញពីក្ដីសុខក្រោយការរួមរស់ បន្ទាប់ពីបង្កើតបានកូនស្រីម្នាក់រួមគ្នាជាដំណក់ឈាមវ័យជាង៧ខែនាពេលនេះ។

អ្នកនាង ទេព ស្រីពៅ ត្រូវគេដឹងថា គឺជាតារាសម្ដែងដែលមានជីវីតឡូយឆាយខុសពីអ្នកសិល្បៈមួយចំនួន ដោយអ្នកនាង មានអាជីវកម្មខាងផ្នែកអចលនទ្រព្យ ដែលជួយអោយអ្នកនាងរកចំណូលបានខ្ទង់ម៉ឺនដុល្លារឯណោះ ទើបអ្នកនាងហក់ចូលសិល្បៈភ្លាមមានប្រជាប្រិយភ្លាម ដោយសារតែរូបសម្រស់ ទេពកោសល្យ ស្របពេលដែលអ្នកនាងក៏មានលទ្ធភាពលែងខ្លួនបានទាក់ភ្នែកនៅគ្រប់កាលៈទេសៈ ដែលធ្វើអោយអ្នកគាំទ្រចាប់អារម្មណ៍។ អ្នកនាងបានសាងស្នាដៃនៅក្នុងភាពយន្តជាច្រើន ដោយស្នាដៃដែលលេចធ្លោរជាងគេ គឺរឿង ដើម្បីកូន ហើយក៏មានដំណឹងថាបានចងទំនាក់ទំនងស្នេហ៍ជាមួយអ្នកសិល្បៈដូចគ្នាគឺលោកគ្រូសៀក សូវីត តែម្ដង។

ងាកមកតារាសម្ដែង និង ជាគ្រូរហ័ស្សកម្មលោក គ្រូសៀក សូវីត វិញ លោកមុនមែនគ្រាន់តែជាកូនសំណប់ចិត្តរបស់លោកគ្រូសៀកសូឡូ ដែលមានជីវភាពប្រសើរ និង ល្បីឈ្មោះនៅក្នុងសង្គមតែម្យ៉ាងទេ តែលោកក៏មានសមត្ថភាព និង ជាតារាដែលមានមុខជំនួញផ្ទាល់ខ្លួនធំដុំជារបស់ខ្លួនផងដែរ។ លោកត្រូវគេដឹងថា បានបញ្ចប់ថ្នាក់អនុបណ្ឌិត្យផ្នែករដ្ឋបាលសារធារណៈ និងមានហាងមួយនៅម្ដុំវត្តសន្សំកុសលជាកន្លែងលក់គ្រឿងលេងសៀក និង ទទួលបង្ហាត់ធ្វើសៀក ដែលមានចំណូលហ៊ំហានជាយូរមកហើយ។ លោកក៏ជាអគ្គនាយករងនៅក្នុងក្រុមហ៊ុនធំមួយ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលសំបកដបជ័រ និង តែមផ្លាស្ទីកគ្រប់ប្រភេទ អោយរោងចក្រតូចធំផងដែរ។

នៅលើបណ្ដាញហ្វេសប៊ុក អ្នកនាង ទេព ស្រីពៅ បានប្រកាសជាសាធារណៈថា អ្នកនាង នឹងហក់ចូលសិល្បៈជាថ្មី ក្រោយកូនស្រីមានវ័យធំបន្តិច ហើយអ្នកនាង និង ស្វាមី ក៏នៅតែរក្សាគម្រោងរៀបការអោយបានធំដុំ បើទោះជាមានអេតាស៊ីវិលស្របច្បាប់ទៅហើយ។ អ្វីដែលគេចាប់អារម្មណ៍បន្ថែម គឺអ្នកនាងកាន់តែស្រស់ស្អាត ក្មេងជាងវ័យ និង មើលទៅផូរផង់ស្អាតជាងកាលនៅក្រមុំទៅទៀត ក្រោយពេលសម្រាលកូន។ មិនខុសគ្នាដែរ ស្វាមីរបស់អ្នកនាង ក៏នៅតែប្រកាសថា នឹងទទួលទាំងការសម្ដែងភាពយន្ត និង សម្ដែងសៀកក្នុងកម្មវិធីផ្សេងៗដូចដើមផងដែរ ក្រោយពេលកូវីត១៩ស្ងប់ស្ងាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here