កូនស្រី អ្នកនាងយុគ ចិន្តា យុគ ដាពេជ្រ បោះពាក្យយ៉ាងណាចំពោះមរណៈភាពលោកយាយជាទីគោរព

0

មរណៈភាពម្តាយអ្នកនាង យុគ ចិន្តា បានបង្កអោយមានភាពរំជើបរំជួលហួសពីការស្មាន ។ អ្នកណាៗក៍ស្មានមិនដល់ឡើយថា ម្តាយអ្នកនាងចិន្តា លោកស្រីខឹម ផល្លីដែលជាមនុស្សរឹងមាំល្អវ័យ៦៩ឆ្នាំទេបែរជាជួបរឿងអកុសលមួយប៉ព្រិចភ្នែក។ ទាំងអ្នកនាងចិន្តា និងកូនស្រីបង្កើតហាក់ទប់ជំហរមិនបានពេលជួបហេតុការណ៍ស្លុតចិត្តនេះ។ រីឯយុគ ដាពេជ្រ កូនអ្នកនាងចិន្តា ដែលមានអនុស្សាវរីយ៍ជាមួយលោកយាយច្រើន រូបភាពដែរនោះ នឹកស្រណោះការរស់រានហើយរិតតែស្តាយ នូវការបាត់បង់មនុស្សល្អក្នុងវង្សត្រកូល។

កូនស្រីដ៍ពូកែ និងឆ្លាតដែលអ្នកនាងចិន្តាស្រឡាញ់ស្មើកែវភ្នែក បានបង្ហោះសារថា « ធ្លាប់តែមានយាយនៅក្បែរពេលម៉ាក់មិននៅជិត។ យាយតែងតែណែនាំចៅឲ្យចៅដេីរផ្លូវល្អ យាយជាមនុស្សស្រីម្នាក់ដែលរឹងមាំ ។យាយធ្លាប់ប្រាប់ចៅថាយាយនិងនៅជាមួយចៅដល់ចៅធំតទៅមុខទៀត ។ ហេតុអីពេលនេះយាយទៅលឿនម្លេះយាយ😓 ។ ចៅមិនទាន់បានឃេីញមុខយាយជាលេីកចុងក្រេាយទេ ធ្លាប់តែឭសម្លេងយាយសេីចសប្បាយជាមួយចៅ អេាបចៅ ។ តែពេលនេះខ្ញុំលេងបានអេាបយាយទៀតហេីយ។ យាយប្រាប់ចៅថា ចៅជាចៅសំណប់ចិត្តរបស់យាយ។ យាយស្រឡាញ់ចៅព្រេាះចៅជួយម៉ាក់យាយបានច្រេីនណាស់ ។🤍 តែពេលនេះយាយលេងបាននៅក្បែរចៅហេីយ តែងមិនបានឃេីញមុខចៅសំណប់ចិត្តយាយជាលេីកចុងក្រេាយទៀត😓🤍 ។សូមឲ្យដួងវិញ្ញាណលេាកយាយទៅឲ្យបានសុខណាយាយ ចៅនិងមេីលថែគ្រួសារមួយនេះឲ្យបានល្អជំនួសយាយ យាយមិនបាច់បារម្ភទៀតទេណា🤍 ។ចៅនៅតែចងចាំលេាកយាយជាទីស្រឡាញ់របស់ចៅជារៀងរហូត🙏 យាយត្រូវចាំណា ចៅនៅតែស្រឡាញ់យាយ ស្រឡាញ់រហូត ចៅនឹកយាយខ្លាំងណាស់។ 🤍😓Fly high grandma🕊🤍»។



LEAVE A REPLY

Please enter your comment!
Please enter your name here