រឿន ណាត ដូចជាស្ងាត់រឿងបណ្តើរគូស្នេហ៍

0

កញ្ញា រឿន ណាត ធ្លាប់បានបង្កាត់ភ្លើងស្នេហ៍ ជាមួយ កន្លង់ម្នាក់ដែលជា តារាសម្តែង ហើយបានបង្ហាញអោយ មហាជនបានឃើញ។ ម្នាក់ៗដែលឃើញ នាងមានម្ចាស់បេះដូងបែបនេះ បានលើកសរសើរថា មិនយូរមិនឆាប់នាងនឹងបានស្វែងយល់ចិត្តគ្នាហើយ ដឹកដៃគ្នាដល់រោងការ។ ផ្ទុយទៅវិញ នាងបែរជាស្ងប់ស្ងាត់ការផ្អែមល្ហែមខណៈ បណ្តាញសង្គមរបស់នាងឃើញផុសរូប តែនាងម្នាក់ៗឯង។

អតីតបវរកញ្ញាចក្រវាទ្បកម្ពុជាឆ្នាំ២០១៨ រឿន ណាត ហាក់នៅមិនទាន់ទទួលស្គាល់នូវព័ត៌មានដែលបានចុះផ្សាយពីចំណងស្នេហ៍រវាងនាង និងបុរសខ្មែរសញ្ជាតិអូស្ត្រាលី​​ បានដល់ផ្លូវបំបែក។មិនទទួលស្គាល់ តែតារារូបនេះក៏មិនបានបដិសេធចំពោះរឿងរ៉ាវមួយនេះឡើយ នៅពេលមានការសាកសួរ ផ្ទុយទៅវិញនាងហាក់សម្តែងការភ្ញាក់ផ្អើល និងអស់សំណើចពេលលឺរឿងនេះ។
រឿន ណាត បានសម្តែងការភ្ញាក់ផ្អើល ក្នងពេលដែលមានការសួរនាំអំពីរឿងខាងលើ ខណះពេលនាងបានសម្តែងការភ្ញាក់ផ្អើល​ ហើយបានដាក់ជាសំណួរមកវិញថាបែកបាក់សង្សារអីគេ?។

យ៉ាងណា តាមរយៈចម្លើយនេះមានន័យថា រឿន ណាត ចង់គេចចេញពីការយល់ច្រឡំថានាងមានសង្សារ និងទី២នាងទំនងជាមិនចង់បើកបង្ហាញពីរឿងស្នេហាបែកបាក់នោះឡើយជាសាធារណះនោះឡើយ។
ជាការកត់សម្គាល់ ក្នុងពេលដែល រឿន ណាត បានបង្ហាញវត្តមាននៅក្នុងសិល្បះជាបន្តបន្ទាប់នោះ​​ ក៏ស្រាប់តែផ្ទុះព័ត៌មានថា តារារូបនេះបានបែកបាក់ជាមួយនឹងសង្សារដែលបុរសអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី។

តារារូបនេះត្រូវបានគេដឹងថា បានភ្ជាប់ទំនាក់ទំនងស្នេហ៍ក្រៅឆាកជាមួយនឹងតារាបង្ហាញម៉ូតរួមទ្រនំ យ៉ាងល្ហូកល្ហឺន។
រឿន ណាត ធ្លាប់បានលើកឡើងថា នាងនឹងបុរសម្នាក់នោះបានស្គាល់គ្នាច្រើនឆ្នាំហើយ ខណះពេលអ្នកទាំងពីរក៍កំពុងសិក្សាស្វែងយល់ចិត្តគ្នាទៅវិញទៅមក។
យ៉ាងណា រឿន ណាត​ ទទួលស្គាល់ថា រវាងនាងនិងគូស្នេហ៍មិនសូវបានជួបគ្នាញឹកញាប់ឡើយ ដោយសារគូស្នេហ៍របស់នាងតែងចេញទៅអូស្ត្រាលីជាញឹកញាប់។នាងធ្លាប់បញ្ជាក់ថា គូស្នេហ៍របស់នាងក៏មានគម្រោងចេញទៅរស់នៅក្នុងប្រទេសអូស្ត្រាលីឆាប់ៗខាងមុខនេះផងដែរ។
ការចេញទៅរស់នៅក្រៅប្រទេសតែឯងរបស់គូស្នេហ៍ ​រឿន ​ណាត នេះទំនងជាដើមហេតុធ្វើអោយចំណងស្នេហ៍របស់ពួកគេកាន់តែឃ្លាតឆ្ងាយបន្តិចៗរហូតឈានដល់ផ្លូវបំបែក។ទោះជាយ៉ាងណាក៏ដោយ រឿន ណាត ធ្លាប់បានលើកឡើងប្រាប់បណ្តាញសារព័ត៌មាននៅក្នុងស្រុកថា រហូតមកទល់ពេលនេះនាងនៅមិនទាន់រឿងស្នេហានៅឡើយទេ ដោយសារតែនាងត្រូវគិតពីសិល្បះអោយបានច្រើនជាមុនសិន ខណះពេលការងារសិល្បះរបស់នាងកំពុងធ្លាក់មកជាបន្តបន្ទាប់៕​​

LEAVE A REPLY

Please enter your comment!
Please enter your name here