មានការចាប់អារម្មណ៍មិនតិចទេ នៅពេលដែលមហាជនភាគច្រើនកំពុងតែធ្វើការរិះគន់ជុំវិញ លោកគ្រូ ជោគជ័យ ឈ្មោះ ប៊ុនផាក ស្រាប់តែតារាចម្រៀង លោក ចាន់ ជេស្ដា បញ្ចេញចម្រៀងមួយបទក្រោមចំណងជើងថា”ស្នេហ៍អ្នកខ្លះជោគជ័យ” ដោយខ្លឹមសារក្នុងបទរបស់លោកគឺដុតអ្នកជោគជ័យចំៗ ដែលហាក់ដូចជាបង្កើនកំដៅ លើករណីរិះគន់ចំពោះលោកគ្រូជោគជ័យ តែម្ដង។ បើទោះជាខ្លឹមសារចម្រៀងរបស់លោក មិនបានសំដៅទៅកាន់លោកគ្រូជោគជ័យណាម្នាក់ តែគេមើលឃើញយ៉ាងច្បាស់ថា អត្ថន័យដែលលោកបានបញ្ចេញ គឺចង់សំដៅចំពោះករណីលោកគ្រូជោគជ័យ ពង្រាត់ស្នេហា ដែលដូចគ្នាបិះបិតនឹងរឿងរបស់លោកគ្រូជោគជ័យ ប៊ុន ផាក ដែលកំពុងតែមានការរិះគន់នោះ។ បទចម្រៀងមួយបទនេះ ក៏មានអ្នក Troll ថាជាបទដែលបាញ់ឈឺៗ ចំពោះលោកគ្រូជោគជ័យ ប៊ុន ផាក ផងដែរ ប៉ុន្តែលោក ចាន់ ជេស្ដា បានប្រាប់ផ្ទះតារាថា ក្នុងបទចម្រៀងនេះ ដ្បិតតែនិយាយថា លោកគ្រូជោគជ័យមួយរូប បានជ្រៀតជ្រែងស្នេហារបស់ខ្លួន តែលោកថាមិនបានសំដៅលើរឿងរ៉ាវរបស់លោកគ្រូ ជោគជ័យ ប៊ុន ផាក នោះទេ តែគឺនិយាយពីរឿងរ៉ាវពិតមួយចំនួន ដែលតែងតែកើតឡើងតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here