លោកស្រី អុឹម សុគន្ធា អគ្គនាយិកា HK7  បង្ហោះសារដ៏វែងអន្លាយក្រោយជួបរឿងហួសចិត្តមួយ

0

 

កាលពីយប់ថ្ងៃទី២ មីនា ឆ្នាំ២០២២ លោកស្រី អុឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 បានបង្ហាញនូវបទពិសោធន៍ដ៏គួរអោយចាប់អារម្មណ៍មួយ សម្រាប់ផលិតផលគ្រឿងសម្អាង និង ផលិតផលចំណីអាហារ ដែលមិនទាន់រត់ច្បាប់ក្នុងការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។ លោកស្រីក៏បង្ហាញការហួសចិត្តផងដែរនៅពេល មានការដាក់អក្សរថាផលិតផលក្លែងក្លាយ ដោយគ្រាន់តែលោកស្រីយឺតយាវក្នុងការរត់ច្បាប់។

លោកស្រី អគ្គនាយិកា HK7 សរសេរថា”សួស្ដីបងប្អូនម្ចាស់ក្រុមហ៊ុនផលិផលទាំងអស់ អ្នកណាមិនទាន់ធ្វើលិខិតផ្សព្វផ្សាយពានិជ្ជកម្មតាមសង្គមPageរឺក៏Facebook….សូមធ្វើអោយហើយទៅចាំចេញលក់ប្រយត្ន័ដូចខ្ញុំ 😢😪បង់លុយយូរហើយតែគ្រាន់តែអ្នកធ្វើក្រដាសស្នាមគាត់កើតជំងឺកូវិត…ទើបមិនទាន់បានចេញក្រដាសស្នាមក៏ផុសថាជាផលិតផលក្លែងក្លាយលោកអើយ ….ហេតុអីសរសេរគ្នាបែបនឹងចឹងអ៊ំ ធ្វើអោយផលិតផលHK7ក្មួយខូចឈ្មោះចឹង???

អត់មានអាណិតកូនចៅម៉ាតិចសោះ …អ្នកណាហ៊ានចេញលក់ទៅបើផលិតផលមិនល្អអត់មានការទទួលស្គាល់ពី#ក្រសួងសុខាភិបាលអនាម័យផលិតផលចំណីអាហារ Healthy Certificate of food product# ទាល់តែមានក្រដាសពិនិត្យពីក្រសួងហើយទើបចេញលក់ មិនអាចលក់បែបនេះបានទេពីព្រោះជាផលិតផលចំណីអាហារ☕️☕️☕️☕️

ខុសតែទិញតិច ផុសចឹងអី ??? អ្នកណាមិនសេតលោកអើយ ☹️😢ហើយ ទាក់ទងមកប្រាប់ខ្ញុំខុសផេក នឹង ខុសលេខទូរសព្ទ័ទៀត អត់ដឹងអីម៉ាតិចអ៊ំអើយ…ចង់ប្រាប់ថាក្មួយមានគ្រប់អស់ហើយបើនៅខ្វះអីប្រាប់ក្មួយបាន”🙏។ ជាមួយនឹងការបង្ហាញឯកសារផ្លូវច្បាប់គ្រប់ផ្នែក ក៏ធ្វើអោយគេមើលឃើញថា ក្រុមហ៊ុន HK7 របស់លោកស្រី គឺជាក្រុមហ៊ុនស្របច្បាប់មួយ ដែលមានទំនុកចិត្តក្នុងការប្រើប្រាស់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here